ខឹងប្រពន្ធដេកបែរខ្នងទាញកូនកាំបិតចាក់.កប្រពន្ធរួចលេបថ្នាំសម្លាប់ខ្លួន
ភ្នំពេញ ៖ បុរសចំណាស់ម្នាក់ ដោយគ្រាន់តែខឹងប្រពន្ធដេកបែរខ្នងក្រោយពេលដេកលក់មួយសន្ទុះលុះក៏ភ្ញាក់ដឹងខ្លួនទាំងកណ្ដាលទាំងកណ្ដាលអធ្រាត្រ ហើយបានយកកាំបិតចុងស្រួចចាក់មកលើស្ត្រីជាប្រពន្ធត្រូវបញ្ឆិតគល់បំពង់.កឆ្វេង ហើយក៏រត់គេចខ្លួនចេញពីផ្ទះជួលបាត់ទៅ។
លុះស្អែកឡើងនៅវេលាម៉ោង១៣ និង៤០នាទី រសៀល ថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ២០១២ បុរសជាប្តីដែលមានឈ្មោះ ភួង សៅ ភេទប្រុស អាយុ ៧៨ឆ្នាំ រស់នៅភូមិ ព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ត្រូវបានគេប្រទះឃើញដេកស្លាប់នៅវាលស្រែក្រោយភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលការស្លាប់នេះគឺបុរសនោះបានផឹកថ្នាំពុលប្រភេទទឹកដើម្បីសម្លាប់ខ្លួន។
ចំណែកស្ត្រីជាប្រពន្ធមានឈ្មោះ វង្ស ភាន់ អាយុ ៥០ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិ គោកចំបក់ សង្កាត់ចោមចៅ តែមានទីលំនៅអចិន្ត្រៃយ៍ ជាមួយប្ដីដោយរងរបួសគល់.កខាងឆ្វេង ដោយសារប្ដីចាក់នឹងកូនកាំបិតចុងស្រួច។
តាមប្រភពព័ត៌មានឲ្យដឹងថា មុនពេលកើតហេតុ បុរសជាប្ដីបានមកលេងប្រពន្ធធ្វើការរោងចក្រដែលអស់រយៈពេល៤ថ្ងៃមកហើយ នៅយប់ចុងក្រោយនេះដោយសារខឹងប្រពន្ធដេកបែរខ្នងក៏សួរទៅប្រពន្ធថាហេតុអ្វីក៏ដេកបែរខ្នងដាក់ប្ដី សូមបែរមុខបន្តិចមកខ្ញុំមើលមុខឯងបន្តិច តែត្រូវស្ត្រីជាប្រពន្ធឆ្លើយតបថា មើលមុខរាល់ថ្ងៃហើយ ម៉េចក៏ចាំមើលមុខពេលនេះទៀត។
ក្រោយនិយាយគ្នាចប់អ្នកទាំង២ក៏សម្ងំដេករៀងៗខ្លួន បន្ទាប់ពីដេកលក់មួយសន្ទុះធំបុរសជាប្ដីបានភ្ញាក់ដឹងខ្លួនមុន ហើយបានយកកាំបិតចាក់ចំទៅលើស្ត្រីជាប្រពន្ធចំគល់.កបណ្ដាលឲ្យរងរបួសស្រាល ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនភ្លាមៗ៕