តុលាការក្រុងភ្នំពេញចាប់​ផ្តើមធ្វើការសាកសួរ​​លោកម៉ម សូណង់ដូ

ភ្នំ​ពេញ​៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦​ កក្កដា ២០១២ ​​តុលាការ​ក្រុង​ភ្នំពេញបាន ចាប់ផ្ដើម​​ធ្វើ​ការ​សាក​សួរ​លោក​ម៉ម សូណង់ដូ​​ដែល​បាន​ត្រូវគេ​ចាប់​ខ្លួន​​ពី​បទចោទ​ប្រកាន់​ថា​បាន​​រៀប​ចំ​ ផែនការ​បះបោរ​ប្រឆាំង​​នឹង​អាជ្ញាធរ​​។

តាមការ​​បញ្ជាក់​ពី​អ្នក​តាម​សង្កេត​ការណ៍​​លើ​ករណី​​លោក ម៉ម សូណង់ដូ គឺ​​​ចៅក្រម​ស៊ើប​អង្កេត​នៅ​តុលា​ការ​ក្រុង​ភ្នំពេញ​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​សាកសួរ​ជន​ជាប់​ចោទ​បន្ទាប់​ពី​បាន​គេ​បញ្ជូន​ទៅ​ដល់​តុលាការ​នៅ​ម៉ោង​​ ១០​និង​ ២៥​​នាទី ក្រោយ​​ពី​សមត្ថកិច្ចបាន​​ចាប់​ខ្លួននៅ​​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​នេះ។

​បុគ្គលិក​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក​ប៊ុន ធឿន ​ ​បាន​​​ឲ្យ​ដឹង​ថា លោក​ម៉ម សូណង់​ដូ​បាន​រង​ការ​ចោទ​ប្រកាន់ចំនួន ​​៤ប្រការ​​ ។ លោក​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​នៅ​ក្រៅ​តុលាការ​មានប្រជាពលរដ្ឋ​ប្រមាណ​ពី​៦០​នាក់​ទៅ​៧០​នាក់​​​​ឈរ​ធ្វើ​តវ៉ា​ដោយ​សន្ដិវិធី​ ទាម​ទារ​សុំ​ឲ្យ​តុលា​ការ​ដោះ​លែង​លោក​ម៉ម សូណង់ដូ៕

Related Articles

Back to top button
Close
Close