យោធា​ឥណ្ឌា​ម្នាក់ ​បាញ់​សម្លាប់​ មិត្ត​ភក្តិ​ ៥​នាក់ ​រួច​ធ្វើ​អត្ត​ឃាត​ ខ្លួន​ឯង​

​សារព័ត៌មាន​​ Cambodia News​/

Lay-364ញូដេលី(២៧ កុម្ភៈ ២០១៤)៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បាន​ចេញ​ផ្សាយ​នៅ ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ ២០១៤ នេះថា ទា​ហាន​ឥណ្ឌា មួយរូបបានបាញ់សម្លាប់ មិត្តរួមការងារចំនួន ៥នាក់ រួចបន្ទាប់ មក​​ក៏​​បាញ់​សម្លាប់ខ្លួនឯង ថែមទៀត កាលពីយប់ថ្ងៃពុធ ស្ថិត​នៅ​តំប​​​ន់​កាស្មៀ ដែលស្ថិតក្រោម អាជ្ញា​ធររ​បស់​ប្រទេស​ឥណ្ឌា។ នេះ​បើ​តាម​សេច​ក្តី​ រាយការណ៍ ព័ត៌មាននៅថ្ងៃព្រហស្បតិ៍។

ការបាញ់ប្រហារខាងលើនេះ បានកើតឡើងនៅឯជុំរុំយោធាស្ថិត នៅ​សង្កាត់​ ហ្គានឌឺបាល របស់តំបនកាស្មៀ ដែលពេលនោះទាហាន ប្រ​ចាំ​ការ​នៅឯជុំរុំលេខ ១៣ បានប្រើកាំភ្លើងយាម ល្បាតរបស់ខ្លួនបាញ់ ទៅ​លើក្រុម ទាហានរួមល្បាតជាមួយ បណ្តាលឲ្យស្លាប់ចំនួន ៥នាក់។ មេបញ្ជាការយោធាក្នុងតំបន់ បាន​ប្រគល់​ការ​ងារ​នេះ ​ទៅឲ្យតុលាការកំពូល ដើម្បីចាត់ការ ស្រាវជ្រាវរកមើលដើមហេតុ ដែលនាំឲ្យកើតបញ្ហាខាងលើនេះ។

គួរបញ្ជាក់ថា ជារឿយៗទាហានប៉ារា ដែលធ្វើការនៅតំបន់កាស្មៀនោះ តែងតែធ្វើការត្អូញត្អែ ពី​ស្ថាន​ភាព​ការ​ងារ ​ដែលពោពេញ ដោយភាពស្មុគស្មាញ និង តប់ប្រមល់ ហើយកន្លងមកក៏ ធ្លាប់មានទាហានធ្វើអត្តឃាត ខ្លួន​ឯងក្នុងបន្ទាយផងដែរ ៕ ប្រភព​ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ (ប្រែសម្រួល​ដោយ​ DAP)

Related Articles

Back to top button
Close
Close