ក្រសួងព័ត៌មាន ព្រមានរឹបអូសយកអាជ្ញាបណ្ណវិទ្យុ FM អន់គុណភាព
សារព័ត៌មាន Cambodia News/
ភ្នំពេញ(២៧ កុម្ភៈ ២០១៤) ៖ ថ្លែងទៅកាន់អ្នកយកព័ត៌មាននាព្រឹកថ្ងៃទី ២៦ កុម្ភៈម្សិលមិញ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្ធើការព្រមានរឹបអូសនឹងលែងផ្ដល់អាជ្ញាបណ្ណចំពោះវិទ្យុ FM ទាំងឡាយណា ដែល ប្រើប្រាស់គ្រឿងបរិក្ខាអន់គុណភាព និងទៅរំខានស្ថានីយិ៍វិទ្យុ FM ដទៃទៀតនោះ។
-
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ថ្លែងនៅក្នុងកម្មវិធី បូកសរុបការងារ ពាក់ព័ន្ធនឹងវិស័យ ព័ត៌មានទំាងឡាយ ឆ្នាំ២០១៣ និងលើកទិសដៅការងារឆ្នាំ ២០១៤ នៅព្រឹកថ្ងៃទី ២៦ ខែកុម្ភៈម្សិលមិញ។ លោក រដ្ឋមន្ត្រីមានប្រសាសន៍ថា សម្រាប់ហ្វ្រេកង់ការបើកវិទ្យុ និងទូរទស្សន៍គឺពុំមាននោះទេ វា ពេញតែម្ដង ឥឡូវក្រសួងចោទជាបញ្ហាអ្នកដែលប្រើប្រាស់សម្ភារនោះ គឺជារបស់ឡាប់សង គាត់យកមកច្នៃចុះច្នៃ ឡើងវាជាន់គេ សម្រាប់វិទ្យុ FM ពេលខុសហ្វ្រេកង់គ្នាបន្តិចហើយវាមិន ចូលគ្នាទេ
ប៉ុន្តែមានពីរ បែបទីមួយគាត់ទិញម៉ាស៊ីន ដែលមិនល្អដូច្នេះវាឆ្លងទៅគេ ហើយទីពីរ ទៀត ជួនកាលគឺគាត់មិនត្រូវជាមួយគេ គាត់លួចទៅរំខានគេ ប៉ុន្តែឥឡូវនេះក្រសួងយើងមាន សម្ភារ បើថ្ងៃក្រោយយើងរកឃើញរបៀបនេះ គឺយើងរឹបអូសលែងឲ្យអាជ្ញាបណ្ណទៀតហើយ ។
ពាក់ព័ន្ធនឹង ការផ្ដល់អាជ្ញាបណ្ណបន្តដោយមន្ទីរព័ត៌មានរាជធានី- ខេត្តនោះ លោកថ្លែងថា ឥឡូវនេះយើងបានផ្ដល់ហើយឧបមាថា មានស្ថានីយិ៍វិទ្យុ ទូរទស្សន៍ ឬ កាសែត ទស្សនាវដ្ដីនៅតាមខេត្តចង់បន្តអាជ្ញាបណ្ណ គឺគាត់មិនចាំបាច់មកដល់ក្រសួងនោះទេ ត្រូវធ្វើនៅ តាមមន្ទីរព័ត៌មាននៅខេត្តនោះតែម្ដង ធ្វើដូច្នេះគាត់មិនចាំបាច់ចំណាយលុយមកទិញឯកសារ បំពេញអ្វីនោះទេ គឺគាត់ធ្វើនៅខេត្តតែម្ដងហើយវាងាយស្រួលទៀត ។
គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានស្ថានីយ៍វិទ្យុមានជាង ១៥០ ប៉ុស្តិ៍ ក្នុងនោះនៅរាជធានីភ្នំពេញមាន ជាង ៦០ ប៉ុស្តិ៍ចំណែកស្ថានីយ៍ទូរទស្សន៍មាន ១៣ កាណាល់៕