​​រដ្ឋម​ន្ត្រី​ថ្មី​ក្រសួង​អប់រំ ​ចាប់​ផ្តើម​រឹត​បន្តឹង​ការ​ប្រឡង​បាក់​ឌុប

សារព័ត៌មាន​​ Cambodia News​/

ភ្នំ​ពេញ(២៧ កុម្ភៈ ២០១៤)៖ រដ្ឋមន្ត្រី​​ក្រសួង​អប់រំ យុវជន និង​កីឡាថ្មី ចាប់ផ្តើម​រឹតបន្តឹង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​ថ្នាក់​ទី ​១២) ក្នុង​គោលបំណង​ធានា​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយកបាន​ក្នុង​ការប្រឡង​។​

Bak IIក្រសួង​អប់រំ បាន​ចេញ​សេចក្តីប្រកាស​មួយ​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដែល​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួន​ណារ៉ុន នៅ​ថ្ងៃ​ទី​៣១​ខែ​មករា​។​

​ប្រកាស ​នេះ មាន​២៥​ប្រការ ដែល​និយាយ​ពី​ការ​រៀបចំ​សំណុំលិខិត​ចុះឈ្មោះ​ប្រឡង និង​បេក្ខភាព ការ​កំណត់​ថ្ងៃ​ប្រឡង និង​មណ្ឌល​ប្រឡង ការ​ដាក់​ពិន្ទុ និង​ការរៀបចំ​គណៈមេប្រយោគ​មណ្ឌល​សំណេរ​ជាដើម​។ តាមរយៈ​ប្រកាស​នេះ រដ្ឋមន្ត្រី​ថ្មី​ក្រសួង​អប់រំ នឹង​ធ្វើការ​ដោយ​ផ្ទាល់​លើ​បញ្ហា​មួយ​ចំនួន​នៃ​ការប្រឡង​បាក់​ឌុប​នេះ​។​

​ប្រកាស​របស់​ក្រសួង ឲ្យដឹងថា ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា នៅតាម​បណ្តា​ខេត្ត​នានា ត្រូវ​ធ្វើ​សំណើរ​សមាសភាព​គណៈ​មេប្រយោគ និង​គណៈកម្មការ​ផ្សេងៗ​ជូន​រដ្ឋមន្ត្រី​អប់រំ ដើម្បី​ពិនិត្យ និង​សម្រេច​តាម​ឋានានុក្រម លើកលែង​តែ​បុគ្គ​លិក​អប់រំ​ថ្នាក់កណ្តាល ដែល​ស្នើ​ដោយ​ប្រធាន​អង្គភាព​។ ប្រកាស​បន្តថា ក្នុង​ករណី​ក្រសួង​អប់រំ ពិនិត្យឃើញថា ការ​ប្រឡង​​មាន​ភាពមិនប្រក្រតី ត្រូវ​បង្កើត​គណៈកម្មកា​រ​កោសល្យវិច័យ ដែល​គណៈកម្មការ​នេះ ត្រូវ​ចាត់តាំង​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ផ្ទាល់​៕

 

 

Related Articles

Back to top button
Close
Close