ក្រសួង ​​វប្ប​ធម៌​​ណែ​​នាំ​​ឱ្យ​​សិល្ប​​ករ​​រក្សា​​ក្រម​​សីល​​ធម៌​​សេចក្ដី​​ថ្លៃ​​ថ្នូរ​​

សារព័ត៌មាន​​ Cambodia News/

​ភ្នំ​ពេញ(២៤ កុម្ភៈ ២០១៤)៖ សេចក្ដីណែនាំ​និង​អំពាវនាវ​​នៅ​លើ​គេហទំព័រ​ របស់​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​​កាលពី​ ពេល​ថ្មីៗ​នេះ​ ផ្ញើ​ជូន​សិល្បករ​សិល្ប​ការិនី​ខ្មែរ​ឱ្យ​មានការ​គោរព​ក្រម​សីលធម៌​ វិជ្ជាជីវៈ​របស់​ខ្លួន​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ ។​

សេចក្ដីណែនាំ ​និង​អំពាវ​ នាវ​នេះ​បាន​ធ្វើ​ឡើយ​ក្រោយ​ពេល​គេ​ដឹង​ថា​ សិល្ប​ករ​មួយ​ចំនួន​ក្នុង​ពេល​បច្ចុប្បន្ន​ បាន​ប្រ​ព្រឹត្ដ​ខុស​ទៅ​នឹង​ក្រមសីលធម៌​វិជ្ជាជីវៈ​ពិសេស​សិល្ប​ការិនី​ដែល​ តែង​និយម​ ស្លៀកពាក់​លេច​លើ​ខើច​ក្រោម​សម្ញែង​​ ភ្នែក​មហាជន​នោះ​ ។​

Camការ ​ចេញ​ សេចក្ដីណែនាំ​និង​អំពាវនាវ​នេះ​ត្រូវ​បាន​ក្រសួង​សង្កេត​ឃើញ​ថា​ មួយ​ រយៈ​ចុង​ក្រោយ​នេះ​គេ​ឃើញ​មាន​សិល្បករ​សិល្ប​ការិនី​មួយ​ចំនួន​តូច​បាន​ប្រើ ​ ប្រាស់​ប្រព័ន្ធ​ព័ត៌មាន​និង​រូបភាព​គ្រប់​បែប​យ៉ាង​ដើម្បី​ទាក់ទាញ​ការ​ គាំទ្រ​ពី​ស្រទាប់​មហាជន​ដោយ​ភ្លេច​គិត​ថា​ រូបភាព​ និង​មធ្យោបាយ​ខ្លះ​គឺ​ផ្ទុយ​ស្រឡះ​ពី​វប្បធម៌​និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ ជាតិ​ ។​

ប្រភព​ពី​ មន្ដ្រី​នៃ​ក្រសួង​វប្បធម៌​ និង​ វិចិត្រសិល្បៈ​បាន​ទម្លាយ​ថា​ ការ​ចេញ​សេចក្ដី​ប្រកាស​អំពាវនាវ​នេះ​ត្រូវ​បាន​ ធ្វើ​ឡើង​ក្រោយ​ពី​តារា​សម្ដែង​និង​តារាចម្រៀង​មួយ​ចំនួន​បាន​បង្ហាញ​នូវ​ ការ​ ស្លៀកពាក់​សិច​ស៊ី​ជ្រុល​ហួសហេតុ​ដែល​នាំ​ឱ្យ​មានការ​រិះគន់​យ៉ាងធ្ងន់ធ្ងរ​ ពី​មហា​ ជន​ថា​បាន​និង​កំពុង​ធ្វើ​ឱ្យ​សិល្បៈ​វប្បធម៌​ជាតិ​អាប់ឱន​ ។​

គេ ​នៅ​មិន ​ទាន់​ដឹង​ទេ​ថា​ តើ​ការ​ចេញ​សេចក្ដីណែនាំ​និង​អំពាវនាវ​នេះ​អាច​មាន​ប្រសិទ្ធភាព​កម្រិត​ណា​ នៅឡើយ​ ប៉ុន្ដែ​កន្លង​មក​សិល្បករ​មួយ​ចំនួន​តូច​ត្រូវ​បាន​ មន្ដ្រី​ក្រសួង​ព័ត៌មាន​និង​ក្រសួង​វប្បធម៌​ ហៅ​មក​ធ្វើការ​ណែនាំ​ទាក់ទង​ទៅ​នឹង​ការ​ស្លៀកពាក់​សិច​ស៊ី​ជ្រុល​ហួសហេតុ​ ដែល​ គេ​គិត​ថា​អាច​នាំ​ឱ្យ​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​វប្បធម៌​ជាតិ​ ៕

Related Articles

Back to top button
Close
Close