ឆាយ ស្រីពេជ្រ ម្តាយបង្ខំឲ្យយកប្តី

សារព័ត៌មាន​ Cambodia News​/

ភ្នំ​ពេញ(២២ កុម្ភៈ ២០១៤)៖ តារាសម្តែងស្រីស្រស់សម្រស់ ស្រគត់ស្រគំ កញ្ញា ឆាយ ស្រីពេជ្រ ​បាន​ត្រៀម ខ្លួន​ចូល​រោង​ការ​ ជាមួយអាណិកជនខ្មែរ រស់នៅ អាម៉េរិក ទាំងបង្ខំចិត្ត ដោយ​សារ​តែ ចង់ផ្គាប់ចិត្តម្តាយ ខណៈ​ដែល​នាង​បានបង្ហាញក្ដី សោកស្ដាយ​ អាជីពសិល្បៈ របស់នាង កំពុងតែកាក់កប ស្ទើរ​រក​ពេល​សម្រាក​គ្មាន។

កញ្ញា ឆាយ ស្រីពេជ្រ បានឲ្យដឹងថា អនាគតស្វាមី ដែលនាងត្រៀម រៀបការជាមួយ គឺ​ជា​អាណិក​ជន​ខ្មែរ រស់នៅអាម៉េរិក មានវ័យ៤៤ឆ្នាំ ជាវេជ្ជបណ្ឌិត ។ PISETH-0173បើទោះ ជានាង និង​គ្រួសារ​បាន សម្រេចចិត្តថា រៀបការជាមួយគ្នា ក៏ពិតមែន តែនាង និងអនាគតស្វាមីនោះ មិន​ដែល​បាន​ជួប​មុខ​គ្នា ​ផ្ទាល់​ទេ ​តែដោយសារតែគ្រួសារ ជាពិសេសម្តាយ របស់នាង មានការពេញចិត្ត ពេញថ្លើមខ្លាំង លើសាមីខ្លួនខាងប្រុស និងសាច់ញាតិរបស់គេ ទើបម្តាយនាងសម្រេចចិត្ត ឲ្យនាងរៀបការជាមួយគ្នា ។

តារា​ស្រីវ័​យ២១ឆ្នាំ​ ​​ឆា​យ ស្រីពេជ្រ ​បានប្រា​ប់ទៀតថា​ ចា​ស់ទុំ​ទាំង​សង​ខាង ​បាននិយាយគ្នា គន់​គូ​រកវេលារៀ​បកា​ររួច​ហើយ ​បើសិ​នជា​ឆាប់រៀប​ការ ​អាចក្រោ​យបុ​ណ្យចូល​ឆ្នាំខ្មែ​រ ឬក៏​ព​ន្យារ​ដល់ក្នុ​ងអំ​ឡុងខែ​ ​វិចិ្ឆកា ​ខាង​មុខនេះ​ ក៏​ថាបា​ន។

សម្រា​ប់ការ​រៀបចំពិ​ធីមង្គលការ ​គឺខា​ងប្រុសជា​អ្នករៀបចំចាត់​ចែង គ្រប់​យ៉ាងទាំ​ងអស់ សម្រាប់រឿ​ងផ្សេ​ងពី​នេះ នា​ងក៏​មិន​បានដឹ​ងច្បាស់ទេ​ ព្រោះថាចា​ស់ទុំ ​បា​ននិ​​យា​យ​គ្នា​ត្រៀ​ម​គ្រ​ប់​យ៉ាង​អ​ស់​ហើ​យ ។​

ទា​ក់ទ​ង​នឹ​ ងការលើក​ឡើ​ង បែបនេះ​ ម្តាយ​របស់ ​កញ្ញា ​ស្រីពេ​ជ្រ ក៏​បាន​ប្រាប់ឲ្យ​ដឹង ​ស្រ​ដៀ​ង​គ្នាផ​ង​ដែ​រ​ថា​ ​“ខ្ញុំ​គិ​តថា ​ការៀ​បការ​ របស់​កូនស្រីខ្ញុំ ​ជារឿងល្អ​ ទោះ​ជារៀ​បការ ហើយចេ​ញ​ទៅរ​ស់នៅឆ្ងាយ ​ពីភ្នែ​កពីច្រ​មុះខ្ញុំ ​ក៏ដោយ ​ក៏ខ្ញុំ​ទុក​ចិត្ត​ នឹ​ងជឿ​ជាក់​ ថា​កូ​ន​ខ្ញុំ ​នឹ​ងទ​ទួ​ល​បា​ន សុភ​មង្គ​ល​ ​ព្រោះថាខ្ញុំ​ស្គាល់​ពី ​គ្រួសារ ​និ​ងអនាគត កូ​នប្រសារច្បា​ស់ គេ​ជាមនុស្ស​ល្អ​ ដឹ​ងខុសត្រូវ គ្រប់​គ្រាន់ ចា​ស់​ចិត្តចា​ស់គំ​និត ​អាចធ្វើថែ​កូនខ្ញុំ​បានល្អ ” ។

ជា​មួយ​ គ្នានោះ​​ ​ស្រី​ពេជ្រ​ ក៏​បានបង្ហើប​ពី ​ពន្លកស្នេហ៍ថ្មី​ របស់ពួកនា​ង ថា​ ​“ខ្ញុំមិន​ធ្លាប់ ​បាន​ជួ​ប​មុ​​ខ​ ​ជាមួ​យអនា​គត ​ស្វាមីទេ ​ក​ន្លងម​កធ្លាប់​ តែ​ជួបគ្នាតា​មប្រព័ន្ធ​ អ៊ីន​ធើណេត (​Sky)​ និយាយទៅ ​ខ្ញុំសារ​ភាពថា ​ការ​រៀបការលើ​កនេះ​ គឺ​ម្តាយរប​ស់ខ្ញុំ ​ជាអ្ន​កគិតគូ ​និង​ចង់​ឲ្យខ្ញុំរៀប​ការ ​ក៏ពិតមែ​ន។​ ​តែ​ស​ម្រាប់​ខ្ញុំ ​ក៏មាន​ចិត្តស្រឡា​ញ់គាត់​ (អ​នាគតស្វាមី) ​ដែ​រ​ ទើប​ស​ម្រេ​ច​ចិ​ត្ត​តា​ម​ម៉ាក់។​

តែអ្វី​ដែល​ខ្ញុំនៅ​ ​សោ​កស្តាយ​ នៅ​មិ​នទា​ន់​ដា​ច់​ចិ​ត្តនោះ​ ​គឺការងារ​សិល្បៈ ព្រោះ​ថា​ពេលនេះ ខ្ញុំកំ​ពុ​ងតែ​ម​មា​ញឹក ​និងស្រវាបា​ន ប្រជា​ប្រិយភាព ​ខ្លាំង​គួរសម ​ដោយមា​នផលិ​កម្ម និ​ងស្ថា​នី​យ​ទូ​រទ​ស្ស​ន៍ ជា​ច្រើន​ទា​ក់ទ​ង​ ​ថ​ត​រឿ​ង​ ។ ​ស្រាប់តែ​សុ​ខៗ​ បែរជា​ ត្រូ​វដកខ្លួ​នចេញ​ពីសិល្បៈ​ ​ព្រោះក្រោ​យពី ​ខ្ញុំរៀបកា​រ ​គឺ ​ខ្ញុំត្រូវ​ចេញ ​ទៅរ​ស់នៅក្រៅ​ ប្រទេ​សតាម​ប្ដី ​ខ្ញុំពិត​ជាស្ដាយ​អាជី​ព​ ​សិ​ល្បៈ​ណា​ស់​៕

v_0763v_0764PISETH-0175v_0533

Related Articles

Back to top button
Close
Close