អាម៉េរិក ត្រៀម សងសឹក បន្ទាប់ពី វេណេស៊ុយ អេឡា បណ្តេញ មន្ត្រីទូតខ្លួន ចេញពីប្រទេស
ហេង នាង/
សារព័ត៌មាន Cambodia News /
ភ្នំពេញ(១៩ កុម្ភៈ ២០១៤)៖ បច្ចុប្បន្ន ភាពជឿនលឿនរបស់ប្រជាពលរដ្ឋទូទៅពិសេសគឺយុវវ័យបានវិវឌ្ឍន៍ទៅរក វប្បធម៌បរទេស ដោយសារតែ ការហូរចូលមកក្នុងសង្គមដែលជឿនលឿន។ ការភ្លើតភ្លើននឹងវប្បធម៌បរទេសនេះបានធ្វើឱ្យយុវជនមួយចំនួន ភ្លេចភ្លាំងស្មារតី ពុំដឹង ថាខ្លួនកំពុងធ្វើអ្វី ហើយមិនដឹងថាខ្លួនជាបុគ្គលមួយដែលសង្គមកំពុងតែត្រូវការ។
-
ការចូលរួមកសាងប្រទេសជាតិ ជាកាតព្វកិច្ចមួយដ៏ចម្បងរបស់ប្រជាពលរដ្ឋ ពិសេសគឺយុវជន ព្រោះយុវជន ជាអនាគតនៃអ្នកបន្ដវេនក្នុងការដឹកនាំប្រទេសជាតិ។ ប្រទេសមានការរីកចម្រើនបាន មិនត្រឹមតែមានការចូល រួមដឹកនាំតែមនុស្ស ចាស់ប៉ុណ្ណោះទេ គឺយុវជនក៏មានតួនាទីយ៉ាងសំខាន់ផងដែរ។
ការ ចូលរួមចំណែកអភិវឌ្ឍន៍ ប្រទេសជាតិក្នុងគ្រប់រូបភាព របស់យុវជន ដូចជាការចូលរួមក្នុងសកម្មភាពមនុស្សធម៌ ការងារស្ម័គ្រចិត្ដក្នុងសហគមន៍ ការបង្កើតឡើងគម្រោងតូចៗ ដើម្បីឆ្លើយតបចំពោះសហគមន៍ និងការចូលរួមបញ្ចេញមតិយោបល់ផ្សេងៗ។ ទាំងអស់នេះហើយ ដែលសុទ្ធសឹងតែជាភារកិច្ចក្នុងការចូលរួមចំណែកកសាងសង្គម ជាតិ។
បើសិនជា យុវជនមិនបានគិតគូរ និងយកចិត្ដទុកដាក់ក្នុងការជួយសង្គម និងអភិវឌ្ឍន៍ទេ ប្រទេសជាតិនឹងគ្មានសសរទ្រូងដ៏រឹងមាំសម្រាប់កសាងប្រទេសនោះទេ។ យុវជនគឺជាអនាគតនៃអ្នកដឹកនាំ។ យុវជនគឺមានអត្រាច្រើននៃប្រជាពលរដ្ឋខ្មែរទូទៅ ចាំបាច់ត្រូវមានការទទួលខុសត្រូវខ្ពស់ក្នុង សង្គម។
យុវជន ត្រូវយល់អំពីសារៈសំខាន់នៃការចូលរួមរបស់ខ្លួន ព្រោះអាចត្រូវ និងមានផលប្រយោជន៍ អ្វីខ្លះចំពោះខ្លួនឯង គ្រាន់ទុកជាបទពិសោធន៍។ យុវជនត្រូវចេះប្រើវេលាឱ្យបានត្រឹមត្រូវចំពោះរឿងដែលខ្លួនបានធ្វើ។ មិនត្រូវចំណាយ ពេលទៅធ្វើអំពើដែលសង្គមស្អប់ខ្ពើម ដូចជាការប្រើប្រាស់គ្រឿងញៀន និងការប្រព្រឹត្ដអំពើពាលាអាវាសែផ្សេងៗ។
យុវជនគប្បីចំណាយ ពេលវេលាចូលរួមក្នុងការងារជួយអភិវឌ្ឍន៍សហគមន៍ ព្រោះនេះក៏ជាផ្នែកមួយនៃការទទួលខុសត្រូវ ចំពោះសង្គម។ ជាមោទនៈភាពមួយដែលយុវជនម្នាក់អាចបង្ហាញឱ្យអ្នកដទៃទៀតបានដឹងថា យុវជនមិនមែនសុទ្ធតែជាអ្នកដែលបង្ក ឱ្យមានបញ្ហានៅក្នុងសង្គមនោះទេ។
ដូចនេះ ដើម្បីឱ្យមជ្ឈដ្ឋានទូទៅមើលឃើញពីតម្លៃនៃយុវជន គឺយុវជនខ្លួនឯងផ្ទាល់ត្រូវចូលរួមក្នុង សង្គមគ្រប់សកម្មភាពទាំងអស់ ដែលជាប្រយោជន៍សម្រាប់សង្គម និងប្រទេសជាតិរបស់ខ្លួន៕