ការ​ឃោស​រក​សំឡេង​ឆ្នោត​ថ្ងៃ​ដំបូង​ប្រព្រឹត្តិ​ទៅ​បាន​យ៉ាង​​ល្អ​

Cambodia News

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​ដំ​បូង​នៃ​ការឃោសនារកសំ​ឡេង​ឆ្នោត​ គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​វាយតម្លៃ​បឋម ទៅលើ​បរិយាកាស នៃ​ការ​ឃោស​ បាន​ប្រព្រឹត្តិ​ទៅ​យ៉ាង​ល្អ​។​

លោក ទេព នីថា អគ្គលេខាធិការជាតិរៀបចំការបោះឆ្នោត ។
លោក ទេព នីថា អគ្គលេខាធិការជាតិរៀបចំការបោះឆ្នោត ។

អគ្គលេខាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក ទេព នីថា បាន​ប្រាក់​អ្នកកាសែត​ថា ព្រឹក​នេះ​ការឃោសនា​បាន​ប្រព្រឹត្តិ​ទៅ បានល្អ ហើយ​មិន​មានរឿង​អ្វី កើតឡើង​ឡើយ ទោះបី​ជាមាន​គណបក្ស​ខ្លះ​បាន​រំលោភ​លើ​កំណាត់​ផ្លូវ ដែល​ហាមឃាត់ មិនអោយ ឃោសនា​ក្តី​។​

លោក មិនបាន​បញ្ចេញ​ឈ្មោះ​គណបក្ស​នោះឡើយ​​ ប៉ុន្តែ​គេ​ដឹងថា គណ​បក្ស​សង្គ្រោះ​ជាតិ បាន​រំលោភ​ដង្ហែ​ក្បួន លើ​កំណាត់​ផ្លូវ​នរោត្តម ដែល​ត្រូវ​បាន​ហាមឃាត់​៕​

 

 

Related Articles

Back to top button
Close
Close