បាតុ​ករ​ ៤​នាក់​រង​រ​បួស​ដោយសារ​ផ្ទុះ​គ្រាប់​បែក​នៅ​បាង​កក​

សារព័ត៌មាន​​ Cambodia News/

ជនរងគ្រោះក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកនៅក្រុងបាងកក (រូបថតពី៖ បាងកកបុស្តិ៍)
ជនរងគ្រោះក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកនៅក្រុងបាងកក (រូបថតពី៖ បាងកកបុស្តិ៍)

ថៃ(១៧ កុម្ភៈ ២០១៤)៖ បាតុករ​ប្រឆាំង​រដ្ឋាភិបាល​នៅ​ទីក្រុង​បាងកក​ បួន​នាក់​រងរបួស ដោយសារ​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​ នៅ​សង្កាត់​រ៉ា​យ៉ុង​ខ្លែង​ យប់​ថ្ងៃ​ស្រុក​ម្សិលមិញ​។​

​មន្ត្រីនគរបាល​នៅ​សង្កាត់​រ៉ា​យ៉ុង​ខ្លែង ​រាយការណ៍​ថា ការ​បំផ្ទុះ​គ្រាប់បែក​នៅ​យប់មិញ បណ្តាល​ឲ្យ​បាតុករ​៤​នាក់​រងរបួស បំផ្លាញ​រថយន្ត​អស់​៥​គ្រឿង និង​ម៉ូតូ​ពីរ​គ្រឿង​។ ការ​បំផ្ទុះ​កើតឡើង​នៅ​ពេល​ដែល​បាតុករ​ប្រមាណ​៥០០​នាក់​ បញ្ចប់​ការប្រមូលផ្តុំ​។​ នេះ​បើ​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​របស់​ថៃ​។​

​មន្ត្រីនគរបាល​បញ្ជាក់​ថា កន្លែង​វាយប្រហារ​ដោយ​គ្រាប់​នោះ ​ស្ថិត​ចម្ងាយ​ប្រមាណ​១៥​ម៉ែត្រ​ពី​កន្លែង​ប្រមូលផ្តុំ​របស់​បាតុករ ដូច្នេះ​នគរបាល​សន្និដ្ឋានថា អ្នក​វាយប្រហារ​មិន​មាន​បំណង​សម្លាប់​អ្នកណា​ទេ គឺ​គ្រាន់តែ​ចង់​បំភ័យ​បាតុករ​តែប៉ុណ្ណោះ​៕

Related Articles

Back to top button
Close
Close