ប៉ុបពី រងើកភ្លើងស្នេហ៍ចាស់

សារព័ត៌មាន​​ Cambodia News​/

86dd965e-75b6-489e-9e04-51d4dd61b4ebភ្នំ ​ពេញ(១៥ កុម្ភៈ ២០១៤)៖ កញ្ញា ប៉ុប​ពី មុននេះ មហាជនបាន ដឹង​ស្ទើរ​គ្រប់​គ្នា ជុំវិញការប្រកាស បើកបេះដូង រង់​ចាំ​ទទួល​យកស្នេហ៍ថ្មី ពី​បុរស​ដែល​មាន ទឹកចិត្តស្មោះត្រង់ ហើយ​អាច​រួម​រស់​ស្នេហ៍ពិត ជាមួយគ្នា អស់​មួយ​ជីវិត។ ខណៈ​កា​រ​ប្រកាស​នេះ បាន​ប្រហែល​ទើប៦ខែ ស្រាប់​តែ​ធ្លាយ​ដំណឹង ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើលថា ពេល​នេះ​គូស្នេហ៍ចាស់ បាន​ចេញ​មុខមក ពាំង​ឃាំងបេះដូង ប៉ុបពី ជាថ្មីឡើងវិញ។

យោងតាមប្រភព ពីអ្នករស់នៅក្បែរខាងតារារូបនេះ បាននិយាយប្រាប់ឲ្យដឹងថា តារា​សម្តែង​ជាប់​លំដាប់ថ្នាក់ កញ្ញា ប៉ុបពី ឥឡូវនេះ កំពុងតែត្រូវរ៉ូវគ្នា និងផ្សះផ្សាស្នេហ៍ ជាថ្មីឡើងវិញ ជាមួយបុរសគូស្នេហ៍ចាស់ ដែល​ធ្លាប់​បោះបង់ចោល ទុកបេះដូងនាងឲ្យនៅកំព្រារងាឯកា អស់មួយរយៈពេលធំ។

ប្រភពខាងលើ បានបញ្ចេញមកថា បច្ចុប្បន្នអ្នកទាំងពីរ ហាក់មានភាពស្និទ្ធស្នាល ជា​មួយ​គ្នា​ដូចដើមឡើងវិញ ក្រោយពេលបុរសម្នាក់នេះ បានរត់មករកសុំក្តីមេត្តា ស្នេហាជាថ្មី ពី កញ្ញា ប៉ុបពី រហូតនាងបាក់ចិត្ត ទន់អារម្មណ៍ យល់ព្រមលើកលែង ទោសកំហុសទាំងឡាយ និង​ផ្តល់​ឱកាសឲ្យ បុរសជាគូស្នេហ៍ចាស់។

តារាសម្តែង និងពិធីការិនី កញ្ញា ប៉ុប ពី បានប្រាប់ឲ្យដឹងថា “ចាស…បង! ជាការពិតណាស់ ឥឡូវភ្លើងស្នេហ៍ ចាស់រវាងខ្ញុំ និងគាត់បានចាប់ផ្តើម ឡើងវិញជាថ្មីម្តងទៀត ព្រោះ​បុរស​គូស្នេហ៍​ចាស់ បានវិលត្រឡប់ មករកខ្ញុំ ដើម្បីផ្សះផ្សាគ្នា។

​ កញ្ញា ប៉ុប ពី បានបញ្ជាក់បន្ថែមថា នាងបានផ្តល់ឱកាសជាថ្មី សម្រាប់បុរសជាគូស្នេហ៍ចាស់ ក្នុង ការមើលថែ ក្តីស្រឡាញ់នេះឡើងវិញ តែនៅត្រង់ថា ទៅថ្ងៃខាងមុខទៀត ក្លាយ​ទៅ​ជា​យ៉ាង​ណានោះ គឺ អាស្រ័យទៅតាម ពេលវេលាជាអ្នកកំណត់។ ចំណែកឯក្តីស្រឡាញ់ ដែល​នាងប្រគល់ ទៅលើបុរសគូស្នេហ៍ ចាស់ពេលនេះ គឺទើបតែ៥០ភាគរយតែប៉ុណ្ណោះ៕

S_0716S_0717S_0715

Related Articles

Back to top button
Close
Close