ព្រះ​មហាក្សត្រ​ បួង​សួង ​សុំសេ​ច​ក្តី​សុខ ​ដល់​ប្រជាជាតិ​ និង​​មាតុ​ភូមិ​

សារព័ត៌មាន​​ Cambodia News​/

ភ្នំ​ពេញ​(១២ កុម្ភៈ ២០១៤)៖ កាលពី​ព្រឹក​ថ្ងៃទី​១១ ខែ​កុម្ភះ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ​នរោត្តម សីហ​មុនី ព្រះ មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សព្វ​ព្រះរាជ​ហរ​ទ័យ ស្តេច​យាង​បំពេញ​ព្រះរាជកិច្ច ប្រពៃណី​របស់​ជាតិ ក្នុង​ព្រះ​រាជ​ពិធី​បួងសួង ដើម្បី​សុំ​សេចក្ដីសុខ ដល់​ប្រទេស​ជាតិ ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​ប្រាសាទព្រះខ័ន ស្ថិត​ឃុំ​រណសិរ្ស ស្រុក​សង្គម​​ថ្មី ខេត្ត​ព្រះវិហារ​។

ព្រះមហាក្សត្រ បួងសួង​ សុំ​សេចក្តីសុខ ដល់​ប្រជាជាតិ​និង​មាតុភូមិ។
ព្រះមហាក្សត្រ បួងសួង​ សុំ​សេចក្តីសុខ ដល់​ប្រជាជាតិ​និង​មាតុភូមិ។

ព្រះរាជ ​ពិធីបុណ្យ​បួង​សូង​នេះ​បានរៀបចំ​ប្រកប​ដោយ​ភាព​ឧត្តុង្គឧត្តម​ បំផុត​ដោយមាន​គ្រឿង សក្ការៈ​ បូជា និង ការប្រគំ​ថ្វាយ​​ភ្លេង​ប្រពៃណី​បុរាណ​ខ្មែរ​ថ្វាយ​ចំពោះ​ព្រះ​តេ​ជៈ​បារមី​ អតីត ព្រះ មហាក្សត្រ ព្រះមហា ក្ស​ត្រី​យា​នី​ខ្មែរ​គ្រប់​ព្រះអង្គ ព្រម​ទាំង​​ព្រះអង្គ​ចេក ព្រះអង្គ​ចម ព្រះអង្គ​គោកធ្លក ព្រះអង្គ​រយ ព្រះអង្គ​ពាន់ ព្រមទាំង​ទេវតា​ថែរក្សា​តំបន់​ប្រាសាទព្រះខ័ន និង​ទេវតា​ថែរក្សា​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះ ឥន្ទ ព្រះព្រហ្ម ជាពិសេស​ដួង​ព្រះ​វិញាណក្ខន្ធ​របស់​ព្រះមហាវីរក្សត្រ ព្រះបាទ​សម្តេច​ព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ សូមជួយ​បីបាច់​ថែរក្សា​ព្រះរាជាណាចក្រ​កម្ពុជា​និង​បង​ប្អួ​ន​ប្រជារាស្ត្រ​ ខ្មែរ​គ្រប់ៗ​រូប សូម​ឲ្យ​បាន​ប្រកប​តែ​នឹង សេចក្តីសុខ សុភមង្គល ត្រជាក់ត្រជុំ ចម្រុងចម្រើន​ក្នុង​ជីវភាព​សង្គម និង ក្រុមគ្រួសារ​ជា​ដរាប​ត​ទៅ​។

ជាពិសេស​សូម​ជូ​យ​អភិបាល​គ្រង​រក្សា​និង ​ប្រោះព្រំ​នូវ​ទឹកអម្រឹត ប្រសិទ្ធ​ពរជ័យ បវរ​សួស្តី មហាប្រសើរ ថ្វាយ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បួ​ង​និង​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា ជាតិខ្មែរ​ជាទី​សក្ការៈ​ដ៏​ខ្ពង់ ខ្ពស់បំផុត សូម​ព្រះអង្គ​បាន​ប្រកប​នូវ​ព្រះ​បរមសុខ​គ្រប់ប្រការ មាន​ព្រះរាជ​សុខ ភាពល្អ​បរិបូរណ៍ ព្រះកាយពល មាំមួន និង​មាន​ព្រះ​ជន្មាយុ​យ៉ឺ​ន​យូរ​ជាង​រយ​ព្រះ​វស្សា ដើម្បី​គង់ប្រថាប់ នៅ​ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ​ដល់​កូនចៅ ចៅ ទូត របស់​ព្រះ​អង្គជា​រៀងរហូត​តទៅ ៕

Related Articles

Back to top button
Close
Close