កម្មករក្រុមហ៊ុនស៊ិនទ្រី បន្តធ្វើកូដកម្មនៅខាងមុខស្នាក់ការ
សារព័ត៌មានយុវវ័យថ្មី/
ភ្នំ ពេញ ៖ នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ នេះ កម្មករក្រុមហ៊ុនស៊ិនទ្រី បន្តនាំគ្នាធ្វើកូដកម្មនៅខាងមុខស្នាក់ការ ក្នុងសង្កាត់ដង្កោ ប្រយោជន៍ដើម្បីទាមទារលក្ខខណ្ឌការងារ ចំនួន ៩ចំណុច ដោយមិនអើពើនឹងការប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញឡើយ។
ដោយសារតែមិនទាន់អាចរកដំណោះ ស្រាយបាននោះ ធ្វើឱ្យសំរាមនៅតាមដងផ្លូវ នានា ក្នុងរាជធានីភ្នំពេញ គរស្ទើរក្លាយជាភ្នំ ប៉ះពាល់បរិស្ថាន សោភ័ណ្ឌភាព និងសុខភាព របស់ប្រជាពលរដ្ឋយ៉ាងខ្លាំង ។
សូម រំលឹក ថាការចរចារវាងតំណាងកម្មករក្រុមហ៊ុនស៊ីនទ្រី ជាមួយ និងអាជ្ញាធរពាក់ព័ន្ធដោយមានការ ចូលរួមពីអភិបាលរងរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌដង្កោ នោះ កាលរសៀលថ្ងៃទី០៣-០៤ ខែកុម្ភៈ ឆ្នាំ២០១៤ គឺពុំទទួលបានលទ្ធផលជាវិជ្ជមាននៅឡើយទេ ក្នុងការទាមទារលក្ខខណ្ឌការ ងារ ៩ចំណុច ក្នុងនោះមានការសុំដំឡើងប្រាក់ខែគោល ១៥០ ដុល្លារ ក្នុងមួយខែផងដែរ។
បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា នៅព្រឹកនេះ អភិបាលរងរាជធានីភ្នំពេញ លោក ឃួង ស្រេង ក៏បានចុះមកធ្វើការសម្របសម្រួលផងដែរ តែពុំទទួលបានលទ្ធផលល្អឡើយ៕