សេវា​កម្ម​រថ​យន្ត​ក្រុង​សាធារណៈ​នឹង​ដាក់​ឲ្យ​ដំណើរ​នៅ​ព្រឹក​ថ្ងៃ​ស្អែក​នេះ​

សារព័ត៌មាន​ Cambodia News​ /

ភ្នំ​ពេញ(៤ កុម្ភៈ ២០១៤) ៖ សាលា​រាជធានី​ភ្នំពេញ នឹង​ដាក់​សម្ពោធ​ឲ្យប្រើ​ប្រាស់​សេវាកម្ម​រថយន្តក្រុង​សាធារណៈ​សាក ល្បង នៅ​លើ​មហាវិថី​ព្រះមុនីវង្ស ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ​ ​ស្អែក​​នេះ ដល់​ថ្ងៃ​ទី​៤ ខែ​​មីនា ឆ្នាំ​២០១៤​។​

1797015_609074345829520_1976710667_n-2014-02-04នៅ ​ព្រឹក​ថ្ងៃទី៤ ខែកុម្ភៈ នេះ លោក ឡុង ឌី​ម៉ង់​ អ្នក​នាំ​ពាក្យ​​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា​ ពិធី​សម្ពោធ​​​​សេវាកម្ម​រថយន្តក្រុង​សាធារណៈ​នេះ នឹង​ធ្វើ​ឡើង​នៅ​ខាង​មុខ​ស្ថានទូត​បារាំង បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស វេលា​ម៉ោង ៧ និង​៣០​នាទី​ព្រឹក ថ្ងៃទី៥ ខែកុម្ភៈ ស្អែក​នេះ ក្រោម​​អធិប​តីភាព​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស ក្រោម​កិច្ចសហការ​ជាមួយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA)​។​

​លោក ឡុង ឌី​ម៉ង់ បន្តថា តាម​គម្រោង​សាលា​រាជធានី​ភ្នំពេញ នឹងដាក់​ដំណើរការ​សាកល្បង​រថ​យន្ត​ក្រុង ចំនួន​១០​គ្រឿង តាម​បណ្តោយ​មហាវិថី​ផ្លូវ​ព្រះមុន្នីវង្ស ចំនួន ៣៦​ចំណត ចាប់ពី​ចំណត​រង្វង់​មូល​ស្តា​ត​ចាស់ មក​ដល់​ចំណត​គល់ស្ពាន​ច្បារអំពៅ ក្នុងតម្លៃ​ត្រឹម ១៥០០​រៀល ក្នុង​១​ជើង​។​

គួររំ​លឹកថា កាលពី​ឆ្នាំ​២០០១ កម្ពុជា បាន​ដាក់ឲ្យ​ប្រើប្រាស់​សេវា​នេះ​ម្តង​រួចមកហើយ តែ​បរាជ័យ​ទៅវិញ ដោយសារ​ការ​មិន​ចាប់អារម្មណ៍ ពី​អ្នកធ្វើដំណើរ និង​កង្វះខាត​ជំនួយ​៕

Related Articles

Back to top button
Close
Close