សេង សូណា រងការវាយប្រហារ លើការបញ្ចេញដើមទ្រូង
សារព័ត៌មាន Cambodia News /
ភ្នំពេញ(២៤ មករា ២០១៤)៖ ខណៈដែលបណ្តាសារព័ត៌មាន ក្នុងស្រុកមួយចំនួន បានធ្វើការចុះផ្សាយទៅលើសកម្មភាព ថតបញ្ចេញគល់សុដល់ស្ទើរតែ លេចចេញមួយកំណាត់ល្វែងលើ របស់តារាស្រីនាង សេង សូណា យ៉ាងព្រោងព្រាតមកនោះ ក៏ស្រាប់តែមានការបញ្ចេញមត្តិរិះគន់ វាប្រហាខ្លាំងៗទៅលើភាពមិនសម គួរ របស់ តារាស្រីរូបនេះដែលបានបង្ហាញល្វែងដើមទ្រូងខាងលើយ៉ាង ធំ ដើម្បីទាញរកប្រជាប្រិយភាព ផ្ទាល់ខ្លួន ។
ថ្មីៗ នេះគេសង្កើតឃើញមានបណ្តាញសារព័ត៌មានក្នុងមួយចំនួន បានធ្វើការចុះផ្សាយនូវអត្ថបទព័ត៌មាន ដោយភ្ជាប់ជាមួយនឹង រូបថតដ៏សិចស៊ីបញ្ចេញគល់សុដន់ របស់នាង សេង សូណា ទើបធ្វើឱ្យទស្សនិក ជនមានការចាប់អារម្មណ៍ និង បានបញ្ចេញការរិះគន់ ដោយចោទជាសំនួរថា តើនាងមានសញ្ជាតិ ជាខ្មែរ ឬមិនមែន ទើបបានជាធ្វើបែបនេះ? តើក្រសួងគួរចាត់វិធានការ បែបណាទៅលើរឿងនេះ?
ជាមួយ នឹងការបញ្ចេញរូបថតដ៏សិចស៊ី មើលឃើញល្វែងខាងលើ ស្ទើរច្បាស់ដូចថ្ងៃបង្ហាញឱ្យមហាជន ឃើញជាសាធារណៈបែរនេះ មានទស្សនៈផ្ទុយគ្នាលើកឡើងថា សេង សូណា បញ្ចេញរូបថតសិចស៊ី ចំហល្វែងលើស្ទើរអាក្រាតកាយនេះ ទំនងជានាងចង់បញ្ចេញ ឲ្យអស់ដៃដើម្បីដណ្តើមតំណែង សិចស៊ីឆ្នាំ១០១៤។ ចំណែកឯទស្សនៈខ្លះគេនិយាយថា តាមរយៈរូបថតសិចស៊ីនេះ អាចជាចេតនាមួយដើម្បីទាញ ការចាប់អារម្មណ៍ពីសំណាក់ក្រុមកន្លង់ ជាបុរសៗសម្បូទ្រព្យ។
ស្រពេលគ្នានេះដែរក៏មានមហាជនអ្នកគាំទ្រជាច្រើន បានធ្វើការរិះគន់ចំៗផងដែរ ចំពោះទង្វើបញ្ចេញភាពសិចស៊ី ដើម្បីរកប្រជាប្រិយភាព ដោយភ្លេចគិតពីប្រពៃណី ពីសំណាក់តារាស្រីនាង សេង សូណា ថា ជារូបថតសិចស៊ីហួសហេតុនាំ ឲ្យប៉ះពាល់ដល់សង្គម និងវប្បធម៌ប្រពៃណី ហើយទង្វើដែលនាងធ្វើ នេះគឺវាហាក់ដូចជាជ្រុលហួសហេតុពេកហើយ៕