សមត្ថកិច្ចចាប់ខ្លួនលោក សុខ ឈុនអឿន ប្រធានស្តីទីសមាគម អ្នកប្រជាធិបតេយ្យឯករាជ្យ សេដ្ឋកិច្ច ក្រៅប្រព័ន្ធ
សារព័ត៌មាន Cambodia News /
ភ្នំពេញ(២០ មករា ២ឥ១៤)៖ ប្រធានស្តីទីសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក សុខ ឈុនអឿន របស់លោក វន់ ពៅ ត្រូវបានសមត្ថកិច្ចចម្រុះចាប់ខ្លួន នៅម៉ោងជាង ៥ ល្ងាច ថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០១៤ នៅព្រះអង្គដង្កើ មុខព្រះបរមរាជវាំង។
តាមព័ត៌មានពីសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ក្រុមសមាគម និងកម្មករ ប្រមាណ ជាង ២០០ នាក់ បាននាំគ្នាមកតវ៉ា នៅមុខវត្តឧណ្ណាលោម ដើម្បីទាមទារឲ្យមានការដោះលែងលោក វន ពៅ និងបាតុករ ២២ នាក់ ផ្សេងទៀតដែលត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួនយកដាក់ពន្ធនាគារ ម៣ ត្រពាំងថ្លុង នេះនាពេលកន្លងមក៕