រាជ​​ធានី​​ភ្នំពេញ ​​ដាក់​​ឲ្យ​​ដំណើរ​​ការ​​សាក​​ល្បង​​ រ​ថ​​យន្ត​​ក្រុង​​ក្នុង​​រាជ​​ធានី​​ភ្នំពេញ​​

​សារព័ត៌មាន​ Cambodia News  /

ភ្នំ​ពេញ(១៨ មករា ២០១៤)៖ ខែ​មករា​នេះ​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​សៅរ ទី ១៨ ខែមករានេះ ថា កាល​ពី​ម្សិលមិញ ក្រុមការងារ បាន​​ប្រជុំ​សម្រេច​​​គ្នា​ថា ដាក់ឲ្យ​ដំណើរការសាកល្បង រថយន្ត​ក្រុង​ក្នុង​រាជធានី​ភ្នំពេញ កំណត់​តម្លៃ​ត្រឹម​១៥០០​រៀល​ប៉ុណ្ណោះ ដោយ​ដាក់ឲ្យ​ដំណើរការ សាក​ល្បង រថយន្ត​ក្រុង​ចំនួន​១០​គ្រឿង តាម​បណ្តោយ មហាវិថីផ្លូវ​ព្រះមុន្នីវង្ស ចាប់​ពី​រង្វង់​មូល​ស្តា​ត​ចាស់ មក​ដល់​គល់​ស្ពាន​ច្បារ​អំពៅ។​

bus-2014-01-18លោក ​ឡុង ឌី​ម៉ង់ ​ប​ន្តថា សេវាកម្មឡានក្រុងនេះ ចាប់ផ្តើមដំណើរការនេះ គឺអំឡុង​ចន្លោះថ្ងៃទី​៥ ខែ​កុម្ភៈ ​ដល់ ថ្ងៃទី​៤ ខែ​មីនា ឆ្នាំ​២០១៤ ខាង​មុខនេះ។

​កាលពីដើម​ខែ​ធ្នូ​ឆ្នាំ​២០១៣ សាលា​រាជធានី​ភ្នំពេញ ​បានប្រកាសនឹង​សាកល្បង​សេវា​រថយន្តក្រុង​សាធារណៈ ចំនួន​១០​គ្រឿង នៅលើ​ផ្លូវ​ព្រះមុន្នីវង្ស នៅដើម​​ខែ​កុម្ភៈ ឆ្នាំ​២០១៤ ខាងមុខនេះ ដែល​ជា​គម្រោង​មួយ​ក្នុង​ការកាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍​ក្នុងទីក្រុង​។

កន្លងទៅ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន បានប្រកាសថា ទីភ្នាក់ងារ​ នឹង​ដាក់​ឲ្យមាន​ប្រព័ន្ធ​រថយន្តក្រុង​សាធារណៈ​នៅរាជធានីភ្នំពេញ ក្នុង​ឆ្នាំ​២០១៤​នេះ។ កាលពី​ឆ្នាំ​២០០១ កម្ពុជា បាន​ដាក់ឲ្យ​ប្រើប្រាស់​សេវា​នេះ​ម្តង​រួចមកហើយ តែ​បរាជ័យ​ទៅវិញ ដោយសារ​ការ​មិន​ចាប់អារម្មណ៍ ពី​អ្នក​ធ្វើ​ដំណើរ និង​កង្វះខាត​ជំនួយ​។​

Related Articles

Back to top button
Close
Close