តម្រួត​ថៃ ​ស្នើ​ឲ្យ​តុលាកា​រ ​ចេញ​ដីកា ​ចាប់​ខ្លួន​ ជន​សង្ស័យ ​ដែល​គ្រាប់​បែក​ទៅលើ​ថ្នាក់​នាំ​ជាន់​ខ្ពស់​បក្សប្រ​ឆាំង​

សារព័ត៌មាន Cambodia News /

ថៃ(១៧ មករា ២០១៤)៖ ៖ យោងតាមគេហទំព័ The Nation របស់ថៃនៅថ្ងៃ សុក្រ ទី ១៧ ខែ កមរា ឆ្នាំ ២០១៤ នេះ​បាន​ចុះ​ផ្សាយ​ឲ្យ​ដឹង​ថា ឧត្តមសេនីយ៍ អេក អាំងសាណាន អគ្គស្ន​ង​កា​​រ​​រង​ន​គ​រ​បាលជាតិ​ថៃ បា​នថ្លែងថា ខណៈសមត្ថកិច្ចផ្នែកស៊ើបអង្កេត បាន​កំណត់​មុខ​សញ្ញា ​ជនសង្ស័យគប់គ្រាប់បែក​ ចូលវិ​មាន ​សួនបា​កាត ដែ​ល​​ជា​​ភូមិ​​គ្រឹះ​​របស់ ​លោក ​សុខុម ​ផាន់​បរិ​ផាត់ ​អភិបាល​ក្រុងបា​ងកក ​កាល​ពី​យប់​មិញនេះ ​តែ​​មិ​ន​បណ្តា​​ឲ្យមា​នអ្ន​ក រង​រ​បួ​សនោះ​ឡើ​យ។

ឧត្តមសេនីយ៍ អេក អាំងសាណាន អគ្គស្នងការរងនគរបាលជាតិថៃ។
ឧត្តមសេនីយ៍ អេក អាំងសាណាន អគ្គស្នងការរងនគរបាលជាតិថៃ។

លោក អេក បានបញ្ជាក់ថា អាជ្ញា​ធរ​បាន​ប្រមូលភស្តុតាង នៅកន្លែងកើតហេតុ និង រូបភាព ក្នុងកាម៉ារ៉ាសុវត្ថិភាព បាន​កំណត់​មុខសញ្ញា ជនសង្ស័យបុរសពីរ ហើយ​នៅ​ព្រឹ​ក​នេះ​​ដែរសមត្ថកិច្ច បាន​ស្នើ​តុលារ​ការ​ក្រុងបាងកក ចេញ​ដីកា​ចាប់​ខ្លួ​ន​ជន​សង្ស័យ​​រួច​រាល់​​ហើយ។
អា​​ជ្ញាធរ​​​ថៃ ​អះអាងថា ការគ្រា​​​ប់បែ​កនេះ​​ជន​ល្មើ​​សប្រើ​ប្រា​​ស់ ​ជា​ប្រ​ភេទ​គ្រាប់​បែក​ដែ​ល​ជ​នល្មើស​ អាច​រកទិ​ញបានតាម​តំបន់​ព្រំដែន ​ជាប់​ប្រទេសជិតខា​ង ដូច្នេះ​ស​មត្ថកិច្ច នឹងស្វះ​ស្វែងតា​មចាប់ខ្លួនជនប​ង្ក ដើម្បីស្វែងរក​ប្រភពគ្រាប់បែក និង គោលដៅ​រ​បស់ឧក្រិដ្ឋជន​។

គួរ​បបញ្ជាក់ផងដែរ​ ក្នុងសប្ពាហ៍នេះ មា​នការវា​​យ​ប្រហា​​រដោយ​គ្រាប់បែកចំនួ​ន ពីរ​លើក​ទៅលើថ្នាក់នាំ​ជាន់ខ្ពស់​ មន្រ្តីបក្សប្រឆាំង លើទី១ ជ​នល្មើសបាន គប់គ្រា​ប់​ចូ​លក្នុ​ងគេហដ្ឋា​នលោក អាប់ភិស៊ីត វេចាជីវ៉ា ​អតីតនា​យករដ្ឋមន្រ្តី និង​ លើ​កទី​២​នេះ គឺវិ​មាន​រ​ប​ស់ចៅ​ហ្វា​យក្រុ​ង បា​ងក​ក​ ប៉ុនែ្ត​ ហេតុ​ការ​ណ៍​ទាំងពីរនេះ មិនប​ណ្តាល​ឲ្យ​មាន​អ្ន​ក​រ​ង​រ​បួ​ស​នោះ​ទេ៕ ប្រភព The Nation (ប្រែសម្រួល​ដោយ​៖ ដើមអម្ពិល)

Related Articles

Back to top button
Close
Close