ប្រធានយូអិន ប្រកាសអាសន្ន បន្ទាប់ពីមានចំនួន អ្នកស្លាប់កើនឡើង នៅស៊ូដង់ខាងត្បូង
សារព័ត៌មាន Cambodia News /
យូអិន(១៦ មករា ២០១៤) ៖ កាលពីថ្ងៃអង្គារ ទី១៤ ខែមករា អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក បាន គីមូន បាននិយាយថា លោកបានដាក់ការ ព្រមានអំពីការប្រកាសអាសន្ន បន្ទាប់ចំនួនអ្នកស្លាប់ នៅប្រទេស ស៊ូដង់ខាងត្បូង បានកើន ឡើង ចាប់តំាងពីមានការ ប្រយុទ្ធគ្នាកើតឡើងអស់ រយៈពេលមួយខែមកនេះ រវាងកងកម្លំាង ដែលគំាទ្រ និងកង កម្លំាងដែល ប្រឆំាងនឹងរដ្ឋាភិបាល។
-
លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ យោង តាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០១៤ ដោយផ្អែកតាមសេចក្តីថ្លែងការណ៍ ដែលចេញដោយអង្គការ សហប្រជាជាតិថា «លោក បាន គីមូន បានប្រកាសអាសន្ន បន្ទាប់ពីមានការកើនឡើង ចំនួនអ្នកស្លាប់ បណ្តាលមកពីការបន្តប្រយុទ្ធគ្នា ក្នុងប្រទេស ស៊ូដង់ខាងត្បូង ក្នុងនោះបណ្តាលឲ្យមាន អ្នកស្លាប់ ច្រើនជាង ២០០នាក់ ដោយសារតែលង់ទឹក ក្នុងទន្លេនីល ខណៈជនរងគ្រោះទំាងនោះបានរត់ភៀសខ្លួន ពីការ ប្រយុទ្ធគ្នា នៅ ម៉ាឡាកាល់ ដែលជារដ្ឋធានី រដ្ឋអាប់ភ័រនីល របស់ស៊ូដង់ខាងត្បូង»។
សេចក្តីថ្លែងការណ៍បន្តថា «លោកមានការព្រួយបារម្ភយ៉ាងខ្លំាង អំពីការកើនឡើងនៃការ ផ្លាស់ប្តូរទីលំនៅក្នុង ប្រទេសនេះ ដែលមានប្រជាជនលើសពី ៤០០.០០០នាក់ បានផ្លាស់ប្តូរទីលំនៅនៅសប្តាហ៍នេះ រួមទំាងការ ប្រឈមមុខទៅនឹងផ្នែក មនុស្សធម៌ ដើម្បីផ្តល់ជំនួយសង្គ្រោះជីវិត ដល់ប្រជាជន»។
ពាក់ព័ន្ធនឹង ការប្រកាសអាសន្ននេះ បានកើតឡើងបន្ទាប់ពីមាន អ្នកស្លាប់យ៉ាងហោចណាស់ ២៥០នាក់ បានលង់ ទឹកស្លាប់ កាលពីថ្ងៃអាទិត្យ ខណៈជនរងគ្រោះទំាងនោះ ធ្វើដំណើរតាមទូកតែមួយ ពីរដ្ឋធានី ម៉ាឡាកាល់ ដើម្បី ភៀសខ្លួនពីការវាយប្រហារ របស់ក្រុមទាហានដែលស្មោះស្ម័គ្រនឹងអតីត អនុប្រធានាធិបតី រៀក ម៉ាឆា ៕