ពេជ្រ ​សោភា ​មាន​អ្នក​និពន្ធ​វ័យ​ក្មេង​នៅ​ពី​ក្រោយ​ខ្នង​

សារព័ត៌មាន​ Cambodia News /

ភ្នំ​ពេញ​(១៦ មករា ២០១៤)៖ បន្ទាប់​ពី​​ទទួល​ការ​​រិះ​គន់​ពី​​មហាជន​​មួយ​​ចំនួន​​កន្លង​​មក​ ​នៅ​ដើម​​ឆ្នាំ​​២០១៤​​នេះ ​ពេជ្រ ​សោភា ​បាន​​ពង្រឹង​​នៅប្រ​ជា​​ប្រិយ​​ភាព​​ឱ្យ​ខ្លាំ​ង​​ជាង​មុន ដោ​យនា​ង​បាន​យក​​អ្នក​​និពន្ធ​​វ័យ​​ក្មេង ​និង​​ស្រស់​​សង្ហា​​ម្នាក់​​មក​​អែប​​ពី​​ក្រោយ ​ដើម្បីដ​ណ្តើម​​ប្រជាប្រិយភា​ព​​សារជា​​ថ្មីឡើ​​ង​វិញ។​

picគេ ​សង្កេត​​ឃើញ​ ​ពេជ្រ ​សោភា ​ឧស្សាហ៍​​បណ្តើរ​​បុរស​​វ័យក្មេង​នោះ​​ទៅប​ណ្តា​កា​រ​​ប្រគំ​ត​ន្រ្តី​​​ តាម​​ខេត្ត​ ​នានា ​ដែលជា​​ហេតុ​​ធ្វើ​ឱ្យ​​ទស្ស​និកជន​​​មួយចំនួ​ន​យ​ល់ច្រឡំ​​ពី​​សម្ព័​ ន្ធភា​ពនា​ង និ​ងបុរស​វ័យក្មេង​មួយ​​នោះស្មាន​​ថា​ជា​​ស្នេហា។

​កញ្ញា ​ ពេ​ជ្រ សោ​ភា ​បាន​​ប្រាប់​​អោយ​​ដឹង​​ដែល​​​ថា “ប្រុស​​​វ័យ​​​ក្មេង​​​ម្នាក់​​​ដែលមា​ន​​​មុខមា​​ត់​​​ស្រស់​​សង្ហា​​នោះ​ ​មិន​​បាន​ទាក់​ទង​ នឹង​​ស្រឡញ់​ក្នុង​​ផ្លូវ​ស្នេហា​​នោះឡើ​​យ ដោយ​​សារ​​តែខ្ញុំ និងគាត់​មាន​​ភាព​​ជិតស្និទ្ធិ ​ព្រោះគាត់​​ជា​បងប្អូន​​ជីដូន​​មួយ និ​ងជា​​អ្នក​និ​ពន្ធ​វ័យក្មេង​រ​បស់​ខ្ញុំ​។

សោភា​​បា​នបន្ត​ថា នៅ​​ឆ្នាំថ្មី​នេះ នា​ងចា​ប់​អារម្មណ៍​​តែ​​រឿង​ការងារ​​តែ​ប៉ុណ្ណោះ ឯ​រឿង​​ស្នេហាទុ​​ក​មួយ​​ឡែក​សិន​​ដូចជា ​ពេលថ្មីៗ​នេះ ​នាងខ្ញុំ​បាន​រ​ក​អ្នក​​និពន្ធ​បទ​ភ្លេងខ្លួ​​ន​ឯង​សុ​ទ្ធ​ម្នាក់​ ហើយ​ខ្ញុំចង់​​និ​យាយ​ថា​ ទោះបីជា​គាត់​​ក្មេង​​ពិត​មែន ​តែគា​ត់​មាន​​សមត្ថភាព ​ហើយខ្ញុំ​​នឹង​​ឱ្យ​គាត់​​ជួយ​ធ្វើប​ទ​​ខ្លះៗ ប្រ​សិន​​បើ​មេ​ខ្ញុំ​គា​ត់​ទទួលយក​បាន​ យើង​នឹ​ង​ធ្វើការ​​ជាមួយគ្នា។

​ នៅដើមឆ្នាំ​​២០​១៤​នេះ ​ពេជ្រ ​សោភា ហា​ក់បី​​ជាខិត​ខំ​ប្រឹង​ប្រែង និ​ងកែ​នៅ​​យុទ្ធសាស្រ្ត ដើ​ម្បី​ដណ្ដើ​ម​ប្រជា​ប្រិយភាព​​ឱ្យ​ល្បី​ល្បាញ​ដូ​ច​មិត្ត​​រួម​ទ្រនំ ​ដែលមា​ន​យុទ្ធសាស្រ្ត​នេះ​​ជា​​គំរូ​ស្រាប់​​ដូច ឱ​ក សុ​គន្ធកញ្ញា​ជា​​ដើម​​នោះ។​ ហើ​​យ​យើង​​​ក៏​សង្ឃឹម ​​និង​ជឿជាក់​​ថា កា​រប្តូរ​​យុទ្ធសាស្រ្តមួ​​យ​នេះ​​នឹង​​ធ្វើ​ឱ្យ ​​ពេជ្រ ​សោភា ​ទទួល​បាន​​ជោគជ័​យ និង​ដណ្តើម​​បាន​ប្រជាប្រិយភា​ព​គាំទ្រខ្លាំ​ង​ជាង​​មុន៕​

v_1230v_1231v_1232

Related Articles

Back to top button
Close
Close