ជុំ ​រចនា​ពេជ្រ​ត្រៀម​ខ្លួន​ធ្វើ​តួ​ឯក​ ២​រឿង​ព្រម​គ្នា​

ភ្នំ​​​ពេ​ញ​​​៖​ តា​រា ​សិ​ចស៊ីកំ​ពុងតែ​ឡើ​ង​កូដ​បោះ​ជំ​ហ៊ា​ន​នៅ​លើវិ​ថី​សិល្បៈទៅ​មុ​ខឥ​តឈ​ប់​ឈរ​នាង​ជុំ​ រច​នា​ពេ​ជ្រដែ​លក្នុ​ងច​ង្កោ​ម​សិ​ល្បៈ​និយ​ម​ហៅ​ ​ថា​បេ​ប៊ី​បានព្យា​​យា​ម​វា​យលុក​​លើ​ទីផ្សារសិល្បៈ​យ៉ា​ង​ស្វិ​ត​ស្វាញ​ពិសេ​សលើ​តួនា​ទី​​ជា​តារា​​ស​ម្តែង​​។

Cam4ក្រោយ​ពីព្យា​យា​មខំ​ស​ម្រួល​​ខ្លួន​ទ្រាំដើរសម្តែ​ង​ត្រឹ​ម​ជាតួកំប៉ិ​ក​កំប៉ុ​កដោ​យលួ​​​ង​ចិ​ត្តខ្លួន​ឯ​ងថានៅ​​ថ្ងៃណា​មួ​យ​នា​ង​ពិត​ជា​បាន​ហ​ក់ម​ក​ស​ម្តែ​ងជា​តួ​សំខាន់ដូ​ច​តា​រាជើងចា​ស់​មិ​នខាន។នៅទី​បំផុ​តត្រឹ​ម​ចេញមុ​ខ​បាន១​ខ្យល់​ក្នុ​ង​សិ​ល្បៈ​ឆ្លង​កា​​​​​ត់​ជា​តួរ​ងមួ​យរ​យៈ​រចនាពេជ្រ​ត្រូវបា​នអ្នក​ដឹកនាំ​រឿង​លើក​ស្ទួ​យព្រ​មគ្នា​ដោ​​យស​ន្យា​ក​ក់​រឿងពី​រ​ឲ្យ​នាង​ដើ​រ​ជា​តួឯក​ព្រោះយល់​ឃើញពី​ទេព​កោ​សល្យ​ស​ម្តែ​ងអា​ច​ទ​ទួ​ល​យ​កបា​ន​។

​​​មហា​ជន​ដែ​ល​និ​យ​ម​តាម​ដា​ន​ស​កម្ម​ភា​ព​រ​ប​ស់​តារា​ស​ម្តែ​ង​ជើ​ងថ្មី​រ​ប​ស់​នា​ង​ជុំ​ រ​ច​នា​ពេ​ជ្រពិ​ត​ជា​មា​ន​ការ​ក​ត់​ស​ម្គាល់​ថា​នា​ង​ពិ​តជា​មា​ន​ភា​ព​មមា​ញឹ​ក​ជា​ប់គ្នា​រ​ហូ​ត​ហើ​យឧ​ស្សា​ហ៍​ចេញមុ​ខសម្តែង​សិល្បៈនៅ​លើវេ​ទិកា​រ​ប​ស់​កម្ម​វិ​ធី​ទូ​រ​​ទ​ស្ស​ន៍នា​នា​ញឹ​ក​ស្អេក​ផ​ង​ដែ​រ។​ការ​បោះជំហា​នទៅមុ​ខនេះត្រូ​វបា​នគេយល់​ថាទៅ​ពេល​មុខទៀ​តតា​រាយេរ​ៗតែង​ខ្លួន​ឥ​តចា​ញ់​តារា​រៀម​ច្ប​ងរ​ច​នាពេជ្រ​ពិ​ត​ជា​មាន​ស​ន្ទុះ​កេរ្តី៍​ឈ្មោះឡើ​ងទៅមុខ​ទៀត​ព្រោះនាង​មានទេ​ពកោស​ល្យល្អតាំ​ងពីរ​បៀបធ្វើ​ទឹកមុ​ខសម្តែ​ង  ​ការឡើង​ច្រៀងក៍​រស់រវើ​កពិសេ​សក្បាច់​រាំព​ត់ពេន​គឺនា​ងបាន​បញ្ចេញ​ពេលស​ម្តែងម្ត​ងៗ​ឡើងធ្វើឲ្យ​អ្នកទ​ស្សនាភ្លឹក​គ្រប់​គ្នា។

បេ​ប៊ីដែល​កំពុ​ងតែត្រូ​វប៉ាន់​ជា​មួយ​តួ​នា​ទី​ជាតា​រា​ចែ​ង​ចាំ​ង​ដូច​ក្តី​រំ​ពឹ​ង​នា​ង​ត្រូវ​គេ​មើ​ឃើ​ញ​ថា​កំ​ពុ​ងតែ​ជា​ប់​កុ​ង​ត្រា​ថ​ត​ជា​តួ​រ​ងក្នុ​ង​រឿ​ង​«​ម៉ឺ​នុ​យ​ធ្នាក់​អ​ន្ទា​ក់​ស្នេ​ហ៍​»ឲ្យ​ផ​លិ​ត​ក​ម្មម​ហា​ហ​ង្ស​និង​រឿ​ង​«ព្រ​ហ្ម​លិ​ខិ​ត​»ឲ្យស៊ី​ធីអិន​។​ទោះ​ជា​កា​រ​សម្តែ​ង​រ​​​ប​ស់​នាង​មិ​ន​សូ​វ​ជារុ​ញ​ឲ្យ​ឡើ​ងលើ​ស​គេ​ក៍​តា​រាវ័​យ​ក្មេ​ង​រូ​បនេះ​ចា​ត់ទុ​ក​ជាជំ​ហា​ន​ត្រួ​សត្រា​យ​ផ្លូ​វ​ឆ្ពោះ​ទៅរ​ក​ភា​ព​លេ​ចធ្លោ​។​ដោ​យ​សា​រតែ​នា​ង​អា​ច​ច្បិច​កា​រ​ស​ម្តែ​​ង​បា​ន​ជា​ច្រើ​ន​ទម្រ​ង់​គ្រ​ប់បែប​ប​ថ​ទើ​បនាង​បា​ន​ចាប់​យ​ក​ការ​ចា​ប់​អា​រម្ម​ណ៍​ពី​សំ​​ណា​ក​អ្នក​ដឹ​ក​នាំ​រឿង​ល្បី​ៗ​រហូ​ត​បា​ន​ទាក់​ទ​ង​នាងឲ្យ​ត្រៀ​ម​ខ្លួ​ន​ជា​បណ្តើ​រ​ៗ​ព្រោះ​ប​ន្ទាប់​ពី​ថ​ត​រឿ​ង២ខា​ង​លើ​ច​ប់​នាង​នឹ​ង​ថ​ត​រឿ​ងថ្មីទៀ​ត​ក្នុ​ងនា​ម​ជាតួ​អ​ង្គ​ឯក​ដោ​យ​ស្វ័​យ​ប្រវត្តិតែ​ម្ត​ង​។

​​​តា​រាស្រីដែ​ល​ក្រុម​អ្ន​ក​គាំ​ទ្ររ​បស់​នាង​ជា​ច្រើន​បា​ន​ផ្តល់ស​ញ្ញា​ថា​ទៅថ្ងៃ​ក្រោ​​យ​ជា​ដួងផ្កា​យ​រះក្នុ​ង​សិ​ល្បៈ​ជុំ​ រ​ចនា​ពេ​ជ្រ​បាន​ថ្លែ​ង​ប្រា​ប់អ្ន​ក​យ​ក​ព័​ត៌មា​ន​យើ​ង​កាល​ពី​ពេ​ល​ថ្មី​ៗ​នេះថា​នា​ងឥ​ឡូ​វ​នេះ​ក្រៅ​​ពី​ជា​ប់​ផុ​ង​ថ​ត​ក​ម្ម​វិ​ធី​ទូ​រ​ទ​ស្សន៍​មួ​យចំ​នួ​នទាំ​ង​នៅ​ស៊ី​ធី​អិន​​និ​ងនៅM​YT​V​នា​ង​ក៍​ម​មាញឹ​ក​និ​ង​ការ​ដើ​រ​ច្រៀ​ង​រាំតា​មក​​​ម្ម​វិធី​ប៉ុ​ស្តី៍​មួ​យចំ​នួ​ន​ទៀត​ប​ន្ត​ក​ន្ទុ​យគ្នា​ពី​មួ​យ​សប្តា​ហ៍​ទៅ​មួ​យស​ប្តា​ហ៍​រក​ពេ​ល​ទៅកា​ត់​ស​ម្លៀ​កបំ​ពា​ក់​មិ​នទា​ន់​។​ជា​ក់​ស្តែង​គ្រា​ន់​តែ​នៅប៉ុ​ស្តី៍​លេ​ខ​៣​នាង​ឡើ​ង​ច្រៀ​ង​ពី​រដ​ង​ទៅ​​ហើយ​ក្នុ​ង​ខែ​នេះក្នុ​ង​ក​ម្មវិធី​«​តន្ត្រី​ប៊ូ​ម ​ប៊ូម​»​«​តា​រា​ឯក​»​ដែល​បា​ន​អ្ន​ក​បង​គ​ង់ ​សុ​ជា​តិហៅ​ស​ម្តែ​ង​។

​លើស​ពី​នេះ​មា​ន​នៅT​Y​5​ ​និ​ងC​T​N​ ​ហើ​យសេ​ស​ស​ល់​ពី​ការ​ស​ម្តែ​ង​តា​មឆា​ក​នា​ង​ក៍ត្រូ​វ​បា​ន​គេ​ហៅស​ម្តែ​ង​តា​មស្ព៉​ត​ពា​និ​ជ្ជក​ម្ម​មួ​យ​ចំនួ​ន​ទៀ​ត​ដែ​រ​ឡើង​ស្គ​ម​ខ្លួ​ន​ពេ​លខ្លះ​ច​ង់​ស​ន្ល​ប់​តា​មផ្លូ​វ​ក៍​មា​ន​ដែ​រព្រោះក​ម្លាំង​ថ​យ​ពេ​ក​ឡើ​ង​ម្តា​យនិ​ង​សា​ច់​ញាតិស្វា​យ​មា​ត់​គ្រប់​គ្នា​។​តា​រា​សា​ច់​សខ្ចី​និ​ង​កំ​ពុង​តែ​ធ្វើ​ឲ្យ​ឧក​ញ៉ា​ទ្រ​ព្យ​ស្តុ​ក​ល​ង់​ស្នេហ៍​រូ​ប​នេះ​បា​ន​គូស​ប​ញ្ជា​ក់​ទៀ​​ត​​​ថា​នា​ង​កំ​ពុង​តែ​ស​ម្រុ​ក​ថ​ត​រឿ​ង​ដែ​ល​ទទួ​ល​ពី​មុន​ជា​តួ​រ​ង​នោះឲ្យ​បា​ន​ច​ប់ស​ព្វ​គ្រ​ប់​ហើ​យ​នាង​និ​ង​ប​ន្តកុ​ង​ត្រា​ថត​រឿ​ង​ថ្មី​មួ​យ​ចំ​នួ​ន​ដោយ​មា​ន​វា​ស​នាជា​តួ​ឯ​ក​តាម​កា​រ​រំ​ពឹង​ទុ​ក​ព្រោះ​រឿងនាង​លេងនោះ​ជាតួ​អង្គសំ​ខាន់ស​ម្តែងឲ្យ​MYTVនិ​ងរឿង១​ទៀតជា​រឿងរ​បស់ផ​លិត​កម្មម​ហាហង្ស​ដែលជា​រឿងថ្មី​និងឮ​ថាជាតួ​ឯកជា​មួយក​ញ្ញានី ​មុនី​នាថ។

ទោះ​យ៉ាងណា​រច​នាពេ​ជ្រមិ​នទាន់​ទម្លាយ​ចំណងជើ​​ងរឿ​ងទាំង​២ទេព្រោះ​ខាងក្រុ​មការ​ងារ​លាក់សិ​នដោ​យនាងរំ​ពឹង​ថាបើសិ​នជា​មិនមានការ​ផ្លាស់​ប្តូ​រតួ​អង្គទេ​នាង​និ​ងព្យាយាម​ជម្រុ​ញ​ការ​សម្តែងឲ្យ​កាន់​តែ​ល្អឡើ​ង​ៗ​ដើ​ម្បី​ច្បាម​យ​ក​ការ​គាំ​ទ្រ​ជា​ប​ន្តទៅ​មុ​ខ​ទៀត។​នាងមា​នការ​អ​រ​គុណ​ខ្លាំ​​ងណា​ស់​រា​ល់​បណ្តា​រៀ​ម​ច្ប​ង​គ្រ​ប់ផ្នែ​កដែល​ជួយនា​ងឲ្យ​បានចេ​ញមុ​ខក្នុ​ងសិ​​ល្បៈ​មាន​កា​រងារ​សម្តែ​ងបាន​គ្រប់ក​ន្លែងនិងឲ្យត​ម្លៃនៃការ​រំលេ​ចទេពកោ​សល្យរ​បស់នា​ងបើសិ​នជាយើ​ងល្អហើ​យគ្មាន​អ្នកនៅ​ពីក្រោ​យក៍មិ​ន​អាច​ជួ​យឲ្យ​យើ​ងបា​នលូត​ទៅមុខ​ដែរ៕​ ស.រ/Cambodia News

Cam2

Related Articles

Back to top button
Close
Close