ការរួមភេទជាមួយនារីវៀតណាមក្មេងៗនៅស្វាយប៉ាកកើតមានឡើងវិញ
សារព័ត៌មានយុវវ័យថ្មី /
ភ្នំពេញ(៩ មករា ២០១៤) ៖ ថ្មីៗនេះដែរគេហទំព័រ វៀតណាម សូហា បានចុះផ្សាយពីរឿងរ៉ាវ អតីតតំបន់ឋានសួគ៌ ពេស្យាចារ ស្វាយប៉ាកឲ្យដឹងថា នៅកក្រោមស្លាកខារ៉ាអូខេ ដែលយើងអាចឃើញសម្លៀកបំពាក់គ្រប់ពណ៌ ដែលស្ថិតនៅលើដងខ្លួនស្ត្រីដែលអង្គុយ និងឈរតម្រាបគ្នា រងចាំភ្ញៀវនោះគឺជាតំបន់បម្រើសេវាកម្មផ្លូវភេទ។
-
ប្រភពខាងលើបានបន្តថា តំបន់ស្វាប៉ាកត្រូវបានគេដឹងថា ជាតំបន់ដែលរកស៊ីលក់ផ្លូវភេទ និងព្រហ្មចារីយ៍របស់ស្ត្រីក្រមុំ ដោយមិនតិចជាង ៣០០ នាក់នោះទេ ដែលជាអនិតិជន ។ ក្នុងករណីនេះបើសិនជាក្មេងស្រីដែលមានព្រហ្មចារីយ៍ ត្រូវបានទិញយកទៅរួមរ័ក ក្នុងតម្លៃ ពី ៥០០ ទៅ ៧០០ ដុល្លារ ។
តម្រូវការ សេវាកម្មផ្លូវភេទទាំងនេះត្រូវបានធ្វើឡើងក្នុងរូបភាព បន្ទប់ខារ៉ាអូខេហើយពេលនិយាយត្រូវរ៉ូវតម្លៃគ្នានោះ គេនឹងនាំនាងដែលជាអ្នកបម្រើសេវាកម្មផ្លូវភេទ ទៅកាន់បន្ទប់សម្ងាត់ ឬតំបន់សម្ងាត់មានសុវត្តិភាព គេចចេញពីមុខច្បាប់ ទើបគេចាត់ការឡើងឋានសួគ៌។
កាលពីប៉ុន្មានឆ្នាំមុន មានភ្ញៀវទេសចរជាច្រើន ដែលធ្វើដំណើរមកកាន់ទីនេះ ដើម្បីស្វែងរកក្មេងស្រីដើម្បីរួមភេទ ។ តែទោះជាយ៉ាងណាក្រោម និន្នាការនយោបាយរបស់រដ្ឋាភិបាល ជាមួយនឹងអង្គការប្រឆាំងលើសេវាកម្ម បម្រើផ្លូវភេទ របស់កុមារ ត្រូវបានរឹតបន្តឹង និងដាក់ទោសដល់អ្នកដែលប្រកបរបរអាជីពកម្មនេះ ទៅតាមទំហំនៃអ្នកដែលបានប្រព្រឹត្តិ៕