យុវ​ជនម្នាក់ ​លោត​តោង​រថ​យន្ត​ ពីស្តុប​ទួល​គោក ​ដល់​កាំ​កូស៊ី​ធី​

សារព័ត៌មាន​យុវវ័យថ្មី​/

ភ្នំ​ពេញ (០៧ ឧសភា ២០១៥) ៖ យុវជនម្នាក់បានលោត​តោង​ដំបូល​មុខ​រថយន្ត ​ពី​ស្តុ​ប​ទួលគោក ដល់​កាំ​កូ​ស៊ី​ធី ​ខណៈ​ដែលចាស់​ទំនើង​​ម្នាក់ ​បាន​បើករថយន្ដ ​បុក​ម៉ូតូ​របស់​គាត់​ហើយ​ មិន​ព្រម​ឈប់​និយាយ​រក​ខុស​ត្រូវ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ៨​ព្រឹក​ថ្ងៃ​ទី០​៦​ ខែឧសភា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ស្ដុ​ប​ទួល​គោក​ ​សង្កាត់​ផ្សារ​ដេប៉ូ​៣​ ខណ្ឌទួលគោក​។​ [ អានបន្ត ]

ជន​រង​គ្រោះ​ ឈ្មោះ​ ងិ​ន​ សុ​ភ័​ណ្ឌ​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ស្នាក់​នៅ​ក្នុង​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ ជា​បុគ្គលិក​ក្រុមហ៊ុន​ជិះ​ ម៉ូតូ​ម៉ាក​XR​ ពណ៌​សលាយ​ខ្មៅ​ ពាក់​ ស្លាក​លេខ​ភ្នំពេញ​ 1CB-2194​ តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ពី​លិចទៅ​ កើត​។​

ចំណែក​ជន​បង្ក​ឈ្មោះ​ ហៃ​ សា​រិ​ន​ ភេទ​ប្រុស​ អាយុ​៦៩​ឆ្នាំ​ ជា​មន្ដ្រីរាជការ​ ស្នាក់​នៅផ្ទះ​លេខ​៨​ ផ្លូវ​លេខ​២៥៩​ សង្កាត់​ទឹកល្អក់​១​ ខណ្ឌទួលគោក​ បើករថយន្ដ​ម៉ាក​ហា​យ​ឡេ​ន​ឌ័​រ​ ពណ៌​ស​ពាក់​ ស្លាក​លេខ​ភ្នំពេញ​ 2V-2740​ ធ្វើ​ដំណើរ​កាត់​ មុខ​ម៉ូតូ​ជន​រង​គ្រោះ​។

យុវជនរូបនោះ បាន​អះអាង​ទៀតថា ម្ចាស់​រថយន្ត​បាន​ប្រើពាក្យ​សម្ដី​មកកាន់​ខ្លួន​ថា“​អញ នឹង​បើករថយន្ត​ឲ្យ​ហ្អែ​ង ធ្លាក់​ឲ្យ​ងាប់​” ប៉ុន្តែ​ហេតុការណ៍​នេះ ក៏​ត្រូវបាន​ប្រជាពលរដ្ឋ​នៅតាម​ដងផ្លូវ ក៏ដូចជា​នគរ​បាលច​រាចរ​មើលឃើញ នូវ​ភាពឃោរឃៅ​នេះ ទើប​នាំគ្នា​ជួយ​ដេញ​ស្ទាក់​រថយន្ត នេះ​ឲ្យ​ឈប់​តែម្ដង​។

​ក្រោយពី​កិច្ចសម្របសម្រួល​របស់​សមត្ថកិច្ច​រួចមក ម្ចាស់​រថយន្ត​បង្ក បាន​យល់ព្រម​ចេញថ្លៃ​សំណង​ចំនួន​១០០​ដុល្លារ មក​ឲ្យ​ជនរងគ្រោះ​ ដើម្បី​បញ្ចប់រឿង​៕

N5

 

Related Articles

Back to top button
Close
Close