តុលា​ការស​ម្រេច​ឃុំ​ខ្លួន​កម្មករ​ ១៣​នាក់​នៅ​ពន្ធ​នា​គារ​ព្រៃស​

សារព័ត៌មាន Cambodia News /

ភ្នំ​ពេញ​៖ កាលពីល្ងាចថ្ងៃទី​៤មករា​ ចៅក្រម​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ឃុំខ្លួន​កម្មករ​១៣នាក់ ដែល​ជាប់​ចោទពី​បទ​បាតុកម្ម​ដោយ​ហិង្សា​ បិទ​ផ្លូវ​ចរាចរ​ បំ​ផ្លិច​បំ​ផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ និង​ទ្រព្យ​សម្បត្តិ​ឯក​ជន​ និង​អំ​ពើ​លួច​ដោយ​ហិង្សា​ ដោយ​បញ្ជូន​ចេញពី​តុលាការ ទៅកាន់​ពន្ធនាគារ​ព្រៃ​ស​។

worker-FPM-04សូមបញ្ជាក់ថា ក្រុម​កម្ម​ករ​១៣នាក់ បាន​ត្រូវសមត្ថកិច្ច​ការិ​យាល័យ​ស្រាវ​ជ្រាវ​បទល្មើស​ព្រហ្ម​ទណ្ឌ​នៃ​ទី​ បញ្ជា​ការ​កងរាជអាវុធហត្ថរាជធានី​​ និង​នគរបាល​​ព្រហ្ម​ទណ្ឌកម្រិត​ធ្ងន់​រាជធានី​ភ្នំ​ពេញ ចាប់បញ្ជូនទៅសាលា​ដំ​បូង​រាជធានី​ កាលពី​​ព្រឹកថ្ងៃទី​៤ ខែមករា ឆ្នាំ២០១៤​ ដើម្បីធ្វើការ​សាកសួរ ពី​បទ​បាតុកម្ម​ដោយ​ហិង្សា​ បិទ​ផ្លូវ​ចរាចរ​ បំ​ផ្លិច​បំ​ផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ និង​ទ្រព្យ​សម្បត្តិ​ឯក​ជន​ និង​អំ​ពើ​លួច​ដោយ​ហិង្សា​​ ។​​

ជនបង្ក​ហិង្សា​​ខាង​លើ​១​-ឈ្មោះ​ រី ស៊ី​នួន ,២-ឈ្មោះ​ហឿន ដា , ៣-ឈ្មោះ ហេង រដ្ឋា​ ហៅ​ក្តោង ,៤-ឈ្មោះ បោង វណ្ណនី ,៥-ឈ្មោះ​ ជឿន យ៉ុង ,៦-ឈ្មោះ រស់ សោ​ភ័ណ្ឌ​ ,៧-ឈ្មោះ ផាង ត្រេន , ៨- បោង សារ៉ាត់ ,៩-ឈ្មោះ ណឹម សុឃួន ,១០-ឈ្មោះ ម៉ម ពិសិដ្ឋ ,១១-ឈ្មោះ យ៉ូន​ ជា ហៅ​ចាន់ អាយុ ១៧ឆ្នាំ​ ,១២-ឈ្មោះ ប៊ូ សារិទ្ធ ហៅ​ទ្រី អាយុ​២៧​ឆ្នាំ និង​១៣-ឈ្មោះ ជា សារ៉ាត អាយុ​៣៤​ឆ្នាំ ៕​

Related Articles

Back to top button
Close
Close