ព្រះសង្ឃ និងសកម្មជនជនដីធ្លី ហ៊ុមព័ទ្ធសាលាដំបូងរ ទាមទារដោះលែងមនុស្ស១០នាក់
សារព័ត៌មានCambodia News /
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែមករានេះ ព្រះសង្ឃ សកម្មជនជនដីធ្លី និងក្រុមសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រមាណ ៣០០នាក់ បានហ៊ុមព័ទ្ធសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារដោះលែងមន្ត្រីអង្គការសង្គមស៊ីវិល សកម្មជនដីធ្លី និងកម្មករទាំង ១០នាក់ ដែលអាជ្ញាធរឃាត់ខ្លួន កាលពីថ្ងៃម្សិលមិញ។
ការហ៊ុមព័ទ្ធសាលាដំបូងរាជធានី ភ្នំពេញ នេះ បានធ្វើឡើងនៅពេលមានសេចក្តីរាយការណ៍មកថា លោកវន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ អ្នកសម្របសម្រួលសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន ប្រជាសហគមន៍បឹងកក់ លោក ពុទ្ធិស័ក្កិ នឹងត្រូវបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រនេះ ដើម្បីធ្វើការចោទប្រកាន់តាមផ្លូវច្បាប់។
បើតាមសេចក្តីរាយការណ៍ មានការបិទកំណាត់ផ្លូវមុនីរ៉េតពីរកន្លែងផងដែរ ដោយមួយកន្លែងនៅក្បែររូបសំណាកនាងគង្ហីង ជាប់របងវត្តព្រះពុទ្ធមានបុណ្យ និងមួយកន្លែងទៀតនៅមុខធនាគារអេស៊ីលីដា ក្បែរសាលាដំបូងរាជធានីភ្នំពេញ។ ហើយនៅម៉ោង៩ព្រឹកនេះ កម្លាំងសមត្ថកិច្ចប្រមាណ ៤០០នាក់ ត្រូវបានបញ្ជូនទៅកាន់ទីនោះ៕
ព្រះសង្ឃ និងប្រជាពលរដ្ឋកំពុងធ្វើបាត