ប៉ូលិសថៃដោះគ្រាប់បែកឆ្នៃនៅភូកេត
អាជ្ញាធរថៃនិយាយថាខ្លួនបានដោះគ្រាប់បែកឆ្នៃដាក់បង្កប់ក្នុងរថយន្តមួយជិតស្ថានីយប៉ូលិសក្នុងខេត្តភូកេត។
គ្រាប់ បែកនេះត្រូវគេប្រទះឃើញកាលពីថ្ងៃអាទិត្យ ពេលអាជ្ញាធរឆែកឆេររថយន្តគួរឲ្យសង្ស័យមួយគ្រឿងក្នុងចំណតឡានរបស់ ប៉ុស្តិ៍ប៉ូលិស។
ស្នងការប៉ូលិសខេត្តភូកេត លោក Ong-Art Piuruengnon ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថារថយន្ត pick-up បង្កៃគ្រាប់បែកនោះ គឺត្រូវគេលួចកាលពីប៉ុន្មានខែមុន។
នេះជាគ្រាប់បែកដំបូងគេហើយដែលត្រូវគេរកឃើញក្នុងខេត្តដ៏សម្បូរទេសចររបស់ប្រទេសថៃមួយនេះ។
ប៉ូលិស បដិសេដមិនផ្តល់សេចក្តីពិស្តារពីគ្រឿងផ្សំរបស់គ្រាប់បែកនេះទេ ហើយគេមិនច្បាស់ទេថាក្រុមណាជាអ្នកដាក់គ្រាប់បែកនេះឡើយ។
តំណាល ពេលគ្នានេះដែរ គ្រាប់បែកបង្កប់ក្នុងរថយន្តមួយផ្សេងទៀតបានផ្ទុះបណ្តាលឲ្យមនុស្ស ២០ នាក់រងរបួសនៅខេតស៊ុងខ្លា។
ការបង្កៃគ្រាប់ បែកកើតមានជាញឹកញាប់ណាស់នៅចំណោមខេត្តនាប៉ែកខាងត្បូងប្រទេស ថៃដែលក្រុមបះបោរអ៊ិស្លាមងើបឡើងប្រឆាំងកម្លាំងរដ្ឋាភិបាលថៃជាង មួយទសវត្សមកហើយ៕ (Radio Australia)