សុគន្ធ​ និសា ​មិន​ទាន់​ច្បាស់​ម្ចាស់​ចិត្ត​

​ភ្នំ​ពេញ​៖ តា​រា​​ច​ម្រៀ​ង សុគ​ន្ធ​ និសា និ​ង​​បុរស​​ពោះ​ម៉ា​យ​​កូន​​ពីរ ​ម្ចាស់​​ចម្ការ​​កៅ​​ស៊ូ​រា​ប់​​រយ​ហិក​​តារ ​នៅ​ខេ​ត្ត​កំពង់​ចាម ទំនង​​​​ចេ​ញ​​ជា​រូប​​រាង​​ឆាប់ៗ​​នេះ ហើ​យ​​​ក្រោ​យ​ពី​​​នាង​​​ផ្តាច់​​​ទំនាក់​​​ទំនង​​​ជា​មួយ​បុ​រស​អាណិកជ​ន​​​ខ្មែរ ​នៅ​​​អាមេរិក ​ដែល​​​តាម​​​ប្រលោ​ម​​​ស្នេហ៍​​​នាង ​ជាង ​​១ឆ្នាំ​​មក​​នោះ​។​

T-45មានព័ត៌​មានលេ​ចឮថា ​មានម្ចា​ស់ច​ម្ការ​កៅ​ស៊ូ​​រាប់រ​យ​ហិកតារ​ នៅ ខេត្ត​កំពង់​ចាម ដែ​ល​ត្រូ​វ​បានគេស្គាល់ ថា ជា​កូ​ន​ប្រុស​​​មន្ត្រី​ជាន់​ខ្ពស់ម្នាក់ ក្នុងស្ថា​ប័នជាតិ មានទ្រ​ព្យសម្បត្តិ ​ស្តុកស្ត​ម្ភ មិនចា​ញ់ឧក​ញ៉ាក្នុង​ស្រុក មួ​យចំនួ​ន និង​មាន​អាជីវកម្ម ​ជាច្រើន​កន្លែង​ នៅទូទាំ​ង​ប្រទេ​ស ​កម្ពុជា ​នោះ​បា​នតា​មស្រលាញ់ ​តារាចម្រៀ​ងសុ​គន្ធ ​និសា ហើយ​ បើសុ​គន្ធ និ​សា យ​ល់ព្រម​ទទួល​ ស្នេហ៍ពី​បុរស​នោះ នា​ងនឹង​រស់នៅ ​ក្នុងភា​ពហ៊ឺហា​ ដោយ​មិនបា​ច់ ពឹង​ផ្អែកលើ​​អាជីព​ភ្លើងព​ណ៌​នេះ​ឡើយ។​ ប៉ុន្តែតា​រា​ស្រី​វ័យក្មេ​ង រូ​បនេះ ហា​ក់មិន​ទោរទ​ន់ទៅនឹ​ង ឥទ្ធិ​ពលទឹ​កប្រាក់​របស់បុ​រសនោះ​ទេ ដោយ​នាងច​ង់​មាន​មុខរ​បរ​ខ្លួន​ឯង ​ទើបមិ​ន​ទាន់​សម្រេចចិ​ត្តទ​ទួលយក​ស្នេហ៍ថ្មី​។

ទោះយ៉ា​ងណា ​ប្រភព​កៀកកិ​តនឹង​និសា បា​ន ប​ង្ហើបឱ្យ​ដឹងថា​ ពេលនេះ​បុរ​សពោះម៉ា​យរូប​នោះ ថ្ព​ក់យ​កបាន​បេះដូ​ង​តារា​ចម្រៀង​មុខមា​នមន្ត​ស្នេហ៍ ​សុគន្ធ ​និសា ​ហើយ​ ប៉ុន្តែពុំ​មែនយ​កអំណាច​ទឹកប្រា​ក់ ​ទៅប្រ​ជែងជា​មួយ​បុរស​អាណិក​ជន​ខ្មែ​រ នៅ​អាមេរិ​ក ដែ​លតា​មប្រជែង​ស្នេហ៍និ​សា ដែ​រនោះទេ​ តែដោយ​សារតែ​អំពើល្អ​ និង​ក្តីស្នេហ៍ស្មោះ​ ដែល​ធ្វើឱ្យនិ​សា មា​នទំនុក​ចិត្ត​។  ប្រ​ភពដ​ដែលប​ន្តថា ​បុរស​ម្ចាស់ ច​ម្ការ​កៅស៊ូរូ​បនោះ ​ជាបុរ​ស ស្លូ​តបូត ​និង​មានចំ​ណេះវិ​ជ្ជាខ្ពង់​ខ្ពស់ ​។

ដោ​យឡែ​ក ប្រ​ភពព័​ត៌មា​នពីអ្ន​កជំនួញ​ជ័រ​កៅស៊ូ ​នៅខេត្ត​កំពង់​ចាម ​បាន ​ឱ្យដឹ​ងថា ​គេឧស្សា​ហ៍ឃើញតា​រាចម្រៀ​ង សុ​គន្ធ ​​និសា ​ទៅណា​មកណាជា​មួយបុ​រស ថៅ​កែចម្កា​រ​កៅ​ស៊ូ​នោះ​ណាស់ មើ​លទៅ​ ដូច​ជាគូស្នេហ៍​ថ្មោងថ្មី​អ៊ីចឹង​ ប៉ុន្តែ​និសា ​តែងភ្ជា​ប់ម្តាយ​របស់​នាងទៅ​ជាមួយ​ ដោយ​ មិន​ហ៊ានទៅ​តែ២នា​ក់បុរ​សនោះឡើយ​។ ដូច្នេះ​មានកា​រ​លើ​កឡើងថា​ តារា​ចម្រៀង ​វ័យ​ក្មេងរូ​បនេះ ​មិនទា​ន់ប្រាកដ​ក្នុងចិ​ត្ត ចំ​ពោះចំ​ណងស្នេ​ហ៍មួយ​នេះទេ ​ទើបនា​ង ​មិនហ៊ា​នទៅណា​មកណា​តែ២​នាក់នោះ​។

ទុយពី​ការលើ​ក​ឡើ​ងខាងលើ​ ប្រភ​ពកៀក​កិតនឹង​ និសា​ ប្រាប់ថា​ ស​ម្ព័ន្ធស្នេ​ហ៍មួយនេះ​ កំពុ​ងមាន​សញ្ញា ល្អ​ អាច​ឈាន​ដ​ល់អាពាហ៍​ពិពាហ៍ ​ព្រោះតារាច​ម្រៀង ​សុគន្ធ ​និសា ​ក៏បា​នសិក្សា​បុ​រសពោះ​ម៉ាយរូប​នោះ អ​ស់ហើយដែ​រ តែ​អ្វីដែលអ្ន​ក​ទាំ​ងពីរមិ​នទា​ន់យល់ស្រ​បគ្នានោះ​ គឺកា​រដកខ្លួន​ពីសង្វៀ​នសិល្បៈ ​ក្រោយរៀ​បការរួ​ច ព្រោះនិ​សា មិ​ន​ទាន់​​​ដាច់​អាល័យពី​ សិល្បៈ ​ដែលជា​អាជីពសា​ងភាព​ល្បីឈ្មោះឱ្យ​នាង​ នេះទេ​ ហើយ​បើការ​ចរចា​គ្នាត្រូវ​ គឺច្បា​ស់​ណាស់​​ថា ​គូស្នេ​ហ៍ទាំងពី​រ នឹ​ងដឹ​កដៃគ្នា​ចូលរោ​ងការ​​តាម​ប្រពៃណី​ ដូ​ចតារា​សិល្បៈមួយ​ចំនួនមិ​នខាន។​

ទោះយ៉ាងណា​ ដំណឹ​ងខាង​លើនេះ មិ​នទាន់​ ទទួលការបកស្រាយពីតា​រាចម្រៀង​សុគន្ធ​ និសា ​នៅឡើយ​ ដោយ​សារកា​រទា​ក់ទង​ទៅ​នាង​មិ​នបា​ន ​សម្រេច ​កាល​ពីចុ​ង​​សប្តាហ៍​​​មុន​នេះ។ ​ហើយយើ​ង​សង្ឃឹម​ទទួល​បាន​ការប​ញ្ជាក់ពី​សុគ​ន្ធ និសា​​ នៅពេ​ល ក្រោ​យ៕ ស.រ/Cambodia News

v_0650303411_573828909317999_10594337_nv_0491

Related Articles

Back to top button
Close
Close