អ្នកភូមិបឹងកក់ បន្តការតវ៉ា នៅមុខសាលារាជធានីភ្នំពេញ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែធ្នូនេះ ក្រុមអតីតអ្នកភូមិបឹងកក់ បានឲ្យដឹងថា ពួកគាត់ នឹងបន្តជួបជុំតវ៉ា នៅមុខសាលារាជធានីភ្នំពេញ តទៀត ។ កាលពីថ្ងៃចន្ទម្សិលមិញ ក្រុមអ្នកភូមិបឹងកក់ បានធ្វើការតវ៉ា ដោយមានព្រះសង្ឃសូត្រធម៌ និងសម្តែងធម៌ទេសនា នៅមុខសាលារាធានីភ្នំពេញ។

រីឯក្រុមអ្នកភូមិ ដែលស្ទើរតែទាំងអស់ជាស្ត្រី និងកុមារ បានឈរបិទផ្លូវ និងដុតកង់ឡាន ដើម្បីទាមទារឲ្យអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ចេញមកជួបពួកគាត់ ហើយផ្តល់សំណងបន្ថែមទៀត ដល់ពលរដ្ឋបឹងកក់ ដែលបានរុះរើលំនៅដ្ឋាន ចេញពីតំបន់បឹងកក់។
ការតវ៉ា ដោយបិទផ្លូវ រយៈពេលពេញមួយថ្ងៃ កាលពីថ្ងៃចន្ទម្សិលមិញ ត្រូវបានសកម្មជនសិទ្ធិមនុស្ស លោក អំ សំអាត ដែលបានឃ្លាំមើលសកម្មភាពរបស់ក្រុមអ្នកភូមិបឹងកក់ ឲ្យដឹងថា មិនមានអំពើហិង្សា ឬក៏ការបង្ក្រាបអ្វីកើតឡើង ដូចពេលកន្លងមកនោះទេ៕ Cambodia News