ភ្ញាក់​ផ្អើល​ឃើញ ​ថង់​ខ្ចប់​កាវ​បិទ​ទុយោ ​ទឹក​មុខ​ស្ថាន​ទូត​អង់​គ្លេស​ ស្មាន​ថា​គ្រាប់​បែក ​បង្កៃ​

ភ្នំ​ពេញ​៖ ភ្នំ​ពេញ​៖ នៅវេលាម៉ោងប្រមាណ ២រសៀលថ្ងៃទី២៣ ខែធ្នូនេះ សមត្ថ កិច្ច​បាន​ទទួល​សេច​ក្ដី​រាយ​ការណ៍ ពី​កម្មករ ស្រោចផ្កា នៅមុខស្ថានទូតអង់គ្លេស នៅពេល ដែល​គាត់​ប្រទះ​ឃើញ​មាន​ដុំ​មួយ​ដុំត្រូវជន មិនស្គាល់ មុខ យក ទៅ​ផ្លុង​ចោល​នៅ​មុខ​ស្ថាន​ទូតអង់គ្លេស ក្បែរ មន្ទីរ​ពេទ្យ​កាល់​ម៉ែត ដោយ​សង្ស័យ​ថា មាន ការ ដាក់បង្កៃ គ្រាប់ បែក ។

CH-0744បន្តាប់ ​ពី​ទទួល​បានសេចក្ដីរាយការណ៍  ​កម្លាំង សន្ដិសុខ និង​កម្លាំងនគរបាលមូលដ្ឋានចុះទៅ ត្រួត​ពិនិត្យមើល និងអន្ដរាគមន៍ភ្លាមៗ ​ ​ដោយ​សង្ស័យថា ជាការ ដាក់បង្កៃ គ្រាប់បែក ប៉ុន្ដែ​ធាតុពិត នៅ​ពេល​ដែល​កម្លាំង​សមត្ថ​កិច្ច​ជំនាញ ចុះទៅ នោះ និងយកថង់ខ្មៅ មក​ត្រួត​ពិនិត្យមើល ទើបដឹងថា ជា​ដុំ​កាវ​សម្រាប់​បិទ​ទុយោទឹក ទៅ​វិញ ។

យ៉ាងណាក៏ដោយ សមត្ថកិច្ចមួយចំនួន ដែល​ចុះទៅត្រួតពិនិត្យមើលនៅកន្លែងកើត ហេតុ​នោះ បាន​និយាយ ថា​ ការយកវត្ថុនេះ មក​ផ្លុង​ចោលមុខស្ថានទូតអង់គ្លេស អាចជា ចេតនាមួយបង្កឱ្យមាន ចលាចលកើតឡើង ដោយ​សារតែវត្ថុនេះ មាន​ចង​ខ្សែ និងរុំយ៉ាង ត្រឹមត្រូវ ហើយបើសិនជាងជួស ជុលទុយោ ទឹក​យក​មក​បោះ​ចោល​នោះ ក៏មិនបានរៀប ចំយ៉ាងល្អបែបនេះដែរ ៕ នាង/Cambodia News

Related Articles

Back to top button
Close
Close