តុលាការប្រឆាំងអំពើពុករលួយនៅឥណ្ឌូណេស៊ីបង្ហាញភាពមិនទន់ជ្រាយ
តុលាការមួយនៅទេសឥណ្ឌូណេស៊ីបាន កាត់ទោស ឲ្យអតីតមេប៉ូលិសម្នាក់មានទោសធ្ងន់ទ្វេដង បន្ទាប់ពីជនជាប់ចោទបានព្យាយាមប្ដឹងតវ៉ាទៅសាលាឧទ្ធរណ៍។
គួរ បញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ ២០១៣ មុននេះ អតីតមេប៉ូលិសចរាចរណ៍ជាតិឥណ្ឌូណេស៊ីឈ្មោះ Djoko Susilo តុលាការកាត់ឲ្យទោសពីបទប្រព្រឹត្តអំពើពុករលួយ និងការលាងលុយ ដោយសារតែលោកបានច្នៃបង្វែរប្រាក់ចេញពីកម្មវិធីរបស់ប៉ូលិស អស់រាប់លានដុល្លារឲ្យទៅជាស្របច្បាប់។ អតីតមេប៉ូលិសរូបនេះត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ១០ ឆ្នាំ និងផាកពិន័យជាសាច់ប្រាក់ប្រមាណជា៥ម៉ឺនដុល្លារ។ យ៉ាងណាមិញ អតីតមេប៉ូលិសរូបនេះមិនព្រមទទួលទោសនោះទេ ហើយបានព្យាយាមប្តឹងបន្តទៅសាលាឧទ្ធរណ៍ថែមទៀត។
ប៉ុន្តែ សាលាឧទ្ធរណ៍បែរជាកាត់ទោសលោកដាក់ពន្ធនាគារបន្ថែមរហូតដល់ទៅ ១៨ ឆ្នាំ និងបង្កើនចំនួនទឹកប្រាក់ផាកពិន័យទ្វេដង ព្រមទាំងចេញដីការរឹបអូសយកទ្រព្យសម្បត្តិរបស់លោកទាំងអស់ថែម ទៀត។
នេះគឺជាការពង្រឹងទំនុកចិត្តដល់ក្រុមអ្នកធ្វើ យុទ្ធនាការប្រឆាំងអំពើពុករលួយដែលពួកគេតែងតែមើលឃើញថាតុលាការ ប្រឆាំងអំពើពុករលួយមានសភាពទន់ជ្រាយខ្លាំងក្នុងការកាត់ទោសក្នុង រយៈកាលកន្លងមក៕ (Radio Australia)