រដ្ឋាភិបាល​អូស្ត្រាលី​នឹងអនុម័ត​គោលនយោបាយ​ទិញ​ទូក​ពី​​ឥណ្ឌូណេស៊ី

លោក​ Tony Abbott នាយក​រដ្ឋមន្រ្តី​អូស្ត្រាលី​ បាន​សង្កត់​ធ្ងន់​ថា ដើម្បី​​បញ្ឈប់​ការ​រត់ពន្ធ​មនុស្ស​​ចូល​ក្នុង​ប្រទេស​អូស្ត្រាលី រដ្ឋាភិបាល​អូស្ត្រាលី​​នៅមាន​សមត្ថភាព​នឹង​​អនុម័ត​គោលនយោបាយ​ប្រមូល​ទិញ​ យក​ទូក​​ពីប្រ​ជាពលរដ្ឋ​នៅ​​ប្រទេស​ឥណ្ឌូណេស៊ី​​​។

លោក Tony Abbott រៀប​ចំកញ្ចប់​ថវិកា​ទុក​​ចំនួន ២០ លាន​ដុល្លារ​ សម្រាប់​​​គោល​នយោបាយ​នេះ ដោយ​ក្នុង​នោះ​រួម​មាន​​ការ​ទិញ​ទូក​ពី​ភូមិ​នេសាទ​​ឥណ្ឌូណេស៊ី​​ផង​ដែរ ​ក្នុង​គោលបំណង​បញ្ឈប់​អ្នក​នេសាទ​ទាំង​នោះ​កុំ​បណ្ដោយ​​ឲ្យ​ទូករបស់​ខ្លួន​ ធ្លាក់​ទៅក្នុង​ដៃ​អ្នក​​​រត់ពន្ធ​មនុស្ស​ចូល​ទៅ​​ប្រទេស​អូស្ត្រាលី​។

ប្រទេស ​ឥណ្ឌូណេស៊ី​​បាន​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ចំពោះ​​ផែន​ការ​នេះ នៅ​ពេល​ដែល​​រដ្ឋាភិបាល​សហព័ន្ធ​អូស្ត្រាលី​បែរជា​ផ្តោត​ទៅ​លើ​យុទ្ធនាការ​ ជា​សាធារណៈ​ក្នុង​ការ​ប្រឆាំង​នឹង​ការ​រត់ពន្ធ​មនុស្ស​​​នៅ​តាម​ប្រទេស​ជា​​ ច្រក​​ឆ្លងកាត់​ទៅ​វិញ​។

យ៉ាង​ណា​មិញ​ លោក Tony Abbott បាន​និយាយថា​ការពារ​គោល​នយោបាយ​ប្រមូល​ទិញ​ទូក​ពីប្រជាជន​នេះ​ថា លោក​នឹង​អនុវត្ត​គោល​នយោបាយ​នេះ​ ហើយមិន​បោះបង់​​​គោល​នយោបាយ​​នេះឡើយ៕ (Radio Australia)

Related Articles

Back to top button
Close
Close