រដ្ឋមន្រ្តី​ការបរទេស​អាម៉េរិក​មក​ដល់​ដែន​ដី​សណ្តមេគង្គ​

លោក John Kerry រដ្ឋ ​មន្រ្តី ​ការ​បរទេស​​សហរដ្ឋ​អាម៉េរិក​បាន​អញ្ជើញ​ទៅ​​ដល់​តំបន់​​ដី​សណ្ត​ទន្លេ​ មេគង្គ​ ជាទី​ដែល​លោក​ធ្លាប់​ធ្វើ​ជា​នាយ​នាវឹក​កប៉ាល់​ចម្បាំង​កាល​ពី​សម័យ​ សង្រ្គាម​វៀត​ណាម​ ដើម្បី​មក​ថ្លែង​ពី​ភាព​ងាយ​រង​គ្រោះ​របស់​តំបន់​នេះ​​ក្រោម​បម្រែបម្រួល​ អាកាស​ធាតុ​។

លោក​ Kerry​​ ថ្លែង​ថាការ​វិល​មក​ទឹក​ដី​សណ្តរបស់​ទន្លេ​មេគង្គ​លើក​នេះ​ មិន​មែន​​មក​រំលឹក​ពី​អតីត​កាល​ទេ​ តែ​មក​រក​វិធី​ដោះ​ស្រាយបញ្ហា​ដែលអាច​ចោទ​ឡើង​សំរាប់​អនាគតកាល។

លោ ​ក​ថា​ ប្រទេស​វៀត​ណាម​គឺ​ជាប្រទេស​មួយ​ដែល​ងាយ​រង​គ្រោះ​ជាង​គេ​ក្នុង​មូលហេតុ​​ បម្រែបម្រួលអាកាស​ធាតុ​ ហើយ​ថា​បើ​គ្មាន​វិធាន​ការបន្ទាន់​ទេ បញ្ហានេះ​នឹង​បណ្ដាលឲ្យ​មាន​ការ​ប៉ះទង្គិច​យ៉ាង​ធ្ងន់​ធ្ងរ។

​​​ លោក​ Kerry​​ បានប្រ​កាស​កញ្ចប់​ថវិកា​ដែល​មាន​ទឹក​ប្រាក់​ចំនួន​ ១៧ លាន​ដុល្លារដើម្បី​ជួយ​សហគមន៍​ទាំងឡាយ​ក្នុង​​តំបន់​សម្របការរស់នៅ​​ទៅ​តាម​ ការ​ប្រែ​ប្រួល​អាកាស​ធាតុ​។​ លោក​ក៏​បាន​ព្រមានផង​​ដែរ​អំពី​តំបន់​​ដែល​ពឹង​លើ​ទឹក​មួយ​នេះ​ថា​អាច​រង​​ ការ​គំរាម​គំហែង​ពី​កំណើន​ទឹក​សមុទ្រ​ ហើយ​ស្នើឲ្យប្រទេស​ចិន​ និង​ប្រទេស​ថៃ​ ​សង់​ទំនប់​នៅ​ប៉ែក​ខាង​លើ​នៃ​ដង​ទន្លេ​ដើម្បី​បង្ការ​ការជន់​ឡើង​នៃ​ទឹក​ សមុទ្រ។​​

លោក​ Kerry​​ ថ្លែងទៀត​ថា​ ទន្លេ​គឺ​ជា​ទ្រព្យ​រួម​របស់​ពិភព​លោកក៏ដូច​ជា​របស់​តំបន់​ដែរ៕ (Radio Australia)

Related Articles

Back to top button
Close
Close