ផ្ទុះ​ហិង្សា​នៅ​រោង​ចក្រ​ APPLE​ កម្មករ​វាយ​និង​ចាប់​ចង​ជើង​កាង​២​នាក់​

ភ្នំពេញ៖ កាល​ពី​ព្រឹក​ថ្ងៃទី​១៦ ខែ​ធ្នូ​ កម្មករ កម្មការិនី​រោងចក្រ​កាត់ដេរ APPLE ប្រមាណ​ជាង​៤​ពាន់​នាក់ ដែល​បានធ្វើ​កូដកម្ម​អហិង្សា​៣​ថ្ងៃ​មក​នោះ បាន​ឈានដល់​ប្រើ​ហិង្សា ​​វាយ និង​​ចាប់បាន​កម្មករ​២​នាក់​ដែលជា​អ្នកបង្ក​ហេតុ​ ​ ​ដោយសារ​តែមាន​កម្មក​រ​៦​នាក់​នៅក្នុង​រោងចក្រ​ប្រដាប់​ដោយ​ដំបង ហើយ​​​វាយ​លើ​កម្មករ​ដែល​ កំពុង​ធ្វើ​កូដកម្ម​ឲ្យ​មាន​របួស ។

ជើងកាង២នាក់ ដែលត្រូវកម្មកររោងចក្រ APPLE វាយនិងចាប់ចងនៅមុខរោងចក្រ។
ជើងកាង២នាក់ ដែលត្រូវកម្មកររោងចក្រ APPLE វាយនិងចាប់ចងនៅមុខរោងចក្រ។

អំពើហិង្សា​ ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​១៦​ធ្នូ​នេះ នៅមុខ​រោងចក្រ​កាត់ដេរ​APPLE និង រោងចក្រ​កាត់ដេរ​BERY ដែល​នៅជាប់​គ្នា  នៅ​ផ្លូវ​គ្រួស​ក្រហម ភូមិ​ជម្ពូ​វន្ត សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែលមាន​កម្មករ​រោងចក្រ​ទាំងពីរ​សរុប​ជាង ៦​ពាន់​នាក់ បានធ្វើ​កូដកម្ម​រួមគ្នា​តែម្តង​។​

ក្រុមការងារ​សហជីព​បាន​ព្យាយាម​ជួបចរចា​ជាមួយ​លោក​ថៅកែ ប៉ុន្តែ​ដោយសារតែ​កូដកម្ម​ផ្ទុះឡើង​នៅ​នៅ​ថ្ងៃ​សៅរ៍ និង ថ្ងៃអាទិត្យ ពុំមាន​មន្ត្រី​ខាង​ក្រសួង​ការងារ​មក​ដោះស្រាយ​។ កូដកម្ម​បានអូសបន្លាយ​ដល់​ព្រឹក​ថ្ងៃ​ចន្ទ ក៍​កើតមាន​អំពើហិង្សា ។ ក្នុងករណីនេះ​សមត្ថកិច្ច​កំពុង​ជួយ​ធ្វើ​អន្តរាគមន៍ ដើម្បី​បញ្ចៀស​នូវ​អំពើហិង្សា​​៕ Cambodia News

Related Articles

Back to top button
Close
Close