ប្រជាពលរដ្ឋគួរចៀសវាងធ្វើដំណើរតាមផ្លូវ ១០៨.១៣.១៥៤ និងផ្លូវ៥៣ នារសៀលនេះ

ភ្នំពេញ៖ លោកហូរ វ៉ាន់ អនុប្រធានគណៈកម្មការប្រតិបត្តិរាជធានីភ្នំពេញ នៃគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា នៅរសៀលថ្ងៃទី១៦ ខែធ្នូ នេះ គណបក្សសង្គ្រោះជាតិ ដឹកនាំហែរក្បួនចេញពីទីលានប្រជាធិបតេយ្យ តាមផ្លូវលេខ១០៨(ខាងកើតទីលានប្រជាធិបតេយ្យ) រួចបត់ស្តាំតាមផ្លូវទៅផ្សារចាស់(ផ្លូវ១៣) ឆ្ពោះទៅផ្សារកណ្តាល រួចបត់ស្តាំ(តាមផ្លូវលេខ១៥៤)ឆ្លងកាត់ផ្លូវនរោត្តម ចុះទៅលិចបត់ស្តាំតាមផ្លូវខាងកើតផ្សារផ្សារថ្មី(ផ្លូវលេខ៥៣) រួចឆ្ពោះទៅកាន់ទីលានប្រជាធិបតេយ្យ។
ដូច្នេះ ប្រជាពលរដ្ឋគួរតែនាំគ្នាចៀសវាងការធ្វើដំណើរតាមផ្លូវទាំងនេះបើមិនចង់រំខានដោយក្បួនបាតុកម្មទេនោះ។ ចំណែកក្រុមហ៊ុនឯកជន អាជីវករ អ្នកប្រកបអាជីវកម្ម និងអ្នកប្រកបរបបផ្សេងៗទៀត គួរមានការប្រុងប្រយ័ត្នពីបញ្ហាសន្តិសុខ សុវត្ថិភាព ឲ្យបានល្អចៀសវាងកុំឲ្យកើតមានបញ្ហាអ្វីមួយដោយយថាហេតុ៕ នាង/Cambodia News