យុវជនម្នាក់ បើករថយន្ត បុករះម៉ូតូ និងរ៉ឺម៉កកង់បីខ្ទេច ៦គ្រឿង របួសធ្ងន់ស្រាល៥នាក់
ភ្នំពេញ ៖ កាលពីវេលាម៉ោង ២២ និង៣០ នាទី យប់ថ្ងៃទី១៥ ខែធ្នូ យុវជនម្នាក់បានបើករថយន្ត យ៉ាងលឿនរេចង្កូតបុក រះម៉ូតូ៥គ្រឿង ចតស្ងៀម ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៣០ ក្នុងសង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ បណ្តាលឲ្យរងការខូចខាតទាំងស្រុង ហើយ រថយន្តព្យាយាម បើករត់រយ៉ែថយក្រោយ បុករ៉ឺម៉កកង់បី 1គ្រឿងទៀត បណ្តាលឲ្យមនុស្ស៥នាក់ រងរបួសធ្ងន់ស្រាល។
សាក្សីនៅក ន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ យុវជនម្នាក់មិនស្គាល់ អត្តសញ្ញាណវ័យប្រហែល ជាង២០ឆ្នាំ ស្ថិតក្នុងសភាពស្រវឹងស្រាបានបើកបរ រថយន្តមួយគ្រឿង ម៉ាកRav4 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-1738 ធ្វើដំណើរតាម បណ្តោយ ផ្លូវលេខ១៣០ ក្នុងទិសដៅពីលិចទៅកើត យ៉ាងលឿន លុះដល់ចំណុចកើតហេតុ បានរេចង្កូតបុករះម៉ូតូចំនួន ៥គ្រឿង រង ការខូចខាតទាំងស្រុង ដោយទី១ ម៉ាកសង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ ទី២ម៉ាកវីវ៉ា ពណ៌ក្រហម ទី៣ ម៉ាកមីអូ ពណ៌ក្រហម លាយ ខ្មៅ ទី៤ ម៉ាកសេ១២៥ សេរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល និងទី៥ ម៉ូតូអាត្រៃ ប្រភេទម៉ូតូធុនធំ ពណ៌ខ្មៅ។
ប្រភពដដែលបន្តថា ក្រោយពីបុករះម៉ូតូទាំង៥គ្រឿង រួចមករថយន្តបង្កបើកបួងចង្កូត រថយន្តគេចចេញពីកន្លែងកើតហេតុ បំណង គេចខ្លូនក៏ជ្រុលល្បឿន ទៅបុករ៉ឺម៉កកង់បីមួយគ្រឿង ដែលកំពុងបើកបរតាមផ្លូវ១៣០ បណ្តាលឲ្យជនជាតិ បរទេសពីរនាក់ ដែលរួម ដំណើរលើ រ៉ឺម៉កកង់បីត្រូវរងរបួសធ្ងន់ធ្ងរ ហើយម្ចាស់កង់បី និងប្រជាពលរដ្ឋពីរនាក់ ផ្សេងទៀត ក៏ត្រូវរងរបួសស្រាលផងដែរ។
ក្រោយកើតហេតុ រថយន្តបង្ករយ៉ែថយក្រោយកិនម៉ូតូ ហើយបើករត់គេចខ្លួនពេញ ក្នុងភូមិសាស្ត្រ ខណ្ឌដូនពេញ ប៉ុន្តែត្រូវប្រជាពលរដ្ឋ និងអ្នកដំណើរ បានសហការ ជាមួយសមត្ថកិច្ច មូលដ្ឋាន ដេញពួនស្ទាក់គ្រប់ច្រកល្ហកព័ទ្ធចាប់ រថយន្តបង្កហេតុ ខាងលើបាននៅចំណុច ផ្លូវព្រះមុន្នីវង្សកែងផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចត ខណ្ឌដូនពេញ ។
ក្នុងហេតុការណ៍នេះ អ្នករងរបួសសរុបចំនួន៥នាក់ ពីរនាក់ជាជនជាតិបរទេស រងរបួសធ្ងន់បានរថយន្តសាមុយ មកដឹកយកទៅមន្ទីរពេទ្យភ្លាមៗ និងមនុស្ស បីនាក់ទៀតជាជនជាតិខ្មែររងរបួសស្រាល។
ចំណែក រថយន្តបង្កម៉ាក Rav4 និងម៉ូតូចំនួន៥គ្រឿងដែលរង ការខូចខាតត្រូវបានសមត្ថកិច្ចមូលដ្ឋាន សហការជាមួយ នគរបាលជំនាញចុះវាស់វែង អូសយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់។ Cambodia News