កិច្ច​ពិភាក្សា​ស្តី​ពី​ការ​ផ្សព្វ​ផ្សាយ​ពត៌​មាន​ ពាក់​​ព័ន្ធ​​ក្រុម​​ប្រឈម​​មុខ​​ខ្ពស់​​នឹង​ជំងឺ​អេដស៍

ភ្នំ​​ពេ​ញ​ ​៖ ​នៅ​​​ព្រឹ​ក​​ថ្ងៃ​ទី​​០​៦​ ​ខែ​ធ្នូ​ ឆ្នាំ​​២០​១​៣​​នេះ​ ​​​ក្រុម​ប្រ​ឈម​មុ​ខ​​ខ្ព​ស់​ ​ជាមួ​យ​​ក្រុ​ម​​អ្ន​ក​​​សារ​​​ពត៌​​មា​ន​​​បាន​​ជួប​ ជុំ​​​គ្នា​​​នៅ​​សណ្ឋា​គា​រ​​ក​ង់​​ទី​​ណង់​​តា​​​ល់ ដើម្បី​​ពិ​ភាក្សា​​​ស្វែ​ង​យ​​ល់​​អំ​ពី​​​គ្នា​​​​ក្នុង​​កា​រ​ចូ​ល​រួម​​​កា​ត់​​​ប​ន្ថយ​​​​គ្រោះ​​ថ្នា​ក់​ ​​​នៃ​​គ្រឿ​ងញៀន​ និ​ង​​​មេ​រោគ​​​អេ​ដ​ស៍​ ដែ​ល​​​​​​​មា​នកា​រ​​អញ្ចើញ​ចូ​ល​រួ​ម​​​ពី​​​​ វេ​ជ្ជ​ប​ណ្ឌិ​ត​ តែ​ង​ ​គ​​ន្ធី​ ​អ​គ្គ​​​នាយក​​​អា​ជ្ញា​ធ​រ​​​ជាតិ​​​ប្រ​​យុ​ទ្ធ​​និង​​​ជំ​ងឺ​អេ​ដស៍​​​​ និ​ង​​លោ​ក​ ​វេ​ជ្ជ​​ប​ណ្ឌិ​ត​ ​អ៊ុំ​ ​សុ​ភាព​ ​នា​យ​ក​​ប្រ​តិ​បត្តិ​​អ​ង្គ​ការ​​​​​ខា​​ណា​ ​។

លោក វេជ្ជបណ្ឌិត តែង គន្ធី អគ្គនាយកអាជ្ញាធរជាតិប្រយុទ្ធនិងជំងឺអេដស៍។ (រូប មករា)
លោក វេជ្ជបណ្ឌិត តែង គន្ធី អគ្គនាយកអាជ្ញាធរជាតិប្រយុទ្ធនិងជំងឺអេដស៍។ (រូប មករា)

​ថ្លែង​នៅ​ក្នុងកិច្ចពិភាក្សា​តុ​មូល​រវាង​ក្រុម​ប្រឈមមុខ​ខ្ពស់ ជាមួយ​ក្រុម​អ្នក​សារពត៌មាន​​ លោក​​​​វេជ្ជប​ណ្ឌិត អ៊ុំ សុភាព បាន​មានប្រសាសន៍ថា​ គោលបំណង​នៃ​កិច្ចពិភាក្សា​នេះ​ដើម្បី​ស្វែងយល់​អំពី​ ការ​វិវឌ្ឍ​ន៍​នៃ​ការផ្តល់​ឬ​ផ្សព្វផ្សាយ​ពត៌មាន​ដែល​ពាក់ព័ន្ធ​ក្រុម​ ប្រឈមមុខ​ខ្ពស់​ដោយ​មិនមាន​ការ​រើសអើង​រប​ស់​ស្ថាប័ន​សារពត៌មាន ។

លោក​វេជ្ជបណ្ឌិត អ៊ុំ សុភាព បាន​បញ្ជាក់ថា​ប្រព័ន្ធ​ពត៌មាន​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ផ្តល់​ ការបញ្ជូន​និង​ចែកចាយ​សារ​ឬ​ពត៌មាន​ដល់​មនុស្ស​ទូទៅ​ជាពិសេស​ក្រុម​ងាយ​ រងគ្រោះ​ដោយសារ​មេរោគ​ដស៍ ហើយ​ត្រូវ​ធានាថា​សារពត៌មាន​ទាំងនោះ​ប្រកបដោយ​ខ្លឹមសារ និង​អត្ថន័យ​ត្រឹមត្រូវ មាន​អំណះអំណាង និង​មាន​ប្រភព​ច្បាស់លាស់។

លោក​បន្តថា ​ផ្អែកលើ​សកម្មភាព​គម្រោង​ភាពជា​ដៃគូ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្រុមការងារ​ថ្នាក់ជាតិ​បុរស​ស្រឡាញ់​បុរស បាន​ដឹកនាំ និង​រៀបចំតាក់តែង​លើ​កម្មវិធី​បណ្តុះបណ្តាល​អ្ន​ក​សារពត៌មាន​អាជីព ដោយ​ក្នុង​នោះបាន​បណ្តុះបណ្តាល​អ្ន​ក​សារពត៌មាន​ដែល​មកពី​ស្ថាប័ន​នានា​ ក្នុងប្រទេស​កម្ពុជា​ហើយ ប្រធានបទ​សំខាន់ៗ​ដែល​លើក​មក​បណ្តុះបណ្តាល​រួមមាន ស្ថានភាព​មេរោគ​អេដស៍​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន ។

គោលនយោបាយ​បី​សូន្យ និង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សម្រាប់​ការឆ្លើយតប​នឹង​មេរោគ​អេដស៍​ ជំងឺ​អេដស៍។ ការបង្ហាញ​ពី​បញ្ហា និង​ការ​ប្រឈម​របស់​ក្រុម​ងាយ​រងគ្រោះ​ដោយសារ​មេរោគ​អេដស៍។ តួនាទី​របស់​ប្រព័ន្ធ​ពត៌មាន ក្នុងការ​ចូលរួមចំណែក​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​អេដស៍ និង​ការ​រើសអើង​និង​ការជ្រើសរើស និង​ប្រើប្រាស់​ពាក្យ​ឬ​ភាសា​ក្នុងការ​សរសេរ​អត្ថបទ។ នាង/យុវវ័យថ្មី​

ក្រុមអ្នកសារពត៌មាន ជាមួយក្រុមប្រឈមមុខខ្ពស់ ដែលចូលរួមក្នុងកិច្ចកិច្ចពិភាក្សាស្តីពីការផ្សព្វផ្សាយពត៌មានដែលពាក់ព័ន្ធនឹងក្រុមប្រឈមមុខខ្ពស់។ (រូប មករា)
ក្រុមអ្នកសារពត៌មាន ជាមួយក្រុមប្រឈមមុខខ្ពស់ ដែលចូលរួមក្នុងកិច្ចកិច្ចពិភាក្សាស្តីពីការផ្សព្វផ្សាយពត៌មានដែលពាក់ព័ន្ធនឹងក្រុមប្រឈមមុខខ្ពស់។ (រូប មករា)

Related Articles

Back to top button
Close
Close