គ.ជ.ប គ្រោងបោះពុម្ពសន្លឹកឆ្នោតជាង១០លាន៥សែនសន្លឹក

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ឌឹម សុវណ្ណារុំ មានប្រសាសន៍ថា សន្លឹកឆ្នោតដែលត្រូវបោះពុម្ពបម្រើដល់ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះមានចំនួន១០,៥២៥,៦៥០ ក្នុងនោះមានសន្លឹកឆ្នោតគំរូ៣២៩២០០សន្លឹក។

ការបោះពុម្ពនេះ ខណៈដែលអ្នកបោះឆ្នោតមានចំនួនតែជាង៨លាន៣សែននាក់។ តែបើតាមការបញ្ជាក់ ពីអ្នកនាំពាក្យគជបថា សន្លឹកឆ្នោតដែលបោះទាំងអស់១០លាន៥សែនសន្លឹកនេះ នៅសល់ប៉ុន្មាន ដើម្បីទុកបម្រុង។

លោក ឌឹម សុវណ្ណារុំ បានបញ្ជាក់ថា ក្នុងសន្លឹកឆ្នោតមួយសន្លឹកចំណាយថវិកាប្រមាណ ៩៩០រៀល។ ដូច្នេះសន្លឹកឆ្នោតជាង១០លានសន្លឹកនេះ ចំណាយថវិកាសរុបជា១០ពាន់លានរៀល (១០,៤២០,៣៩៣,៥០០រៀល) ស្មើនឹងជាង ២.៦លានដុល្លារអាមេរិក៕

Related Articles

Back to top button
Close
Close