សាលា​រាជធានី​សន្យា​ជា​ថ្មី​ ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី​អតីត​អ្នក​បុរី​កីឡា​

ភ្នំ​ពេញ​៖ នៅ​ថ្ងៃ​ទី៤ ខែធ្នូ ​​នេះ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បាន​សន្យា​ជាថ្មី​ថា ​នឹង​ដោះស្រាយ​បញ្ហា​ដីធ្លី​ឲ្យ​ប្រជា​សហគមន៍ ដែល​ជា​អតីត​បុរី​កីឡា នៅ​សប្តាហ៍​ក្រោយ​។​ ការសន្យា​ជាថ្មី​នេះ ធ្វើឡើង​បន្ទាប់​ពី​ប្រជា​សហគមន៍​ប្រមាណ​ជាង​២០​នាក់ ដែល​ជា​អតីត​បុរី​កីឡា បាន​ប្រមូលផ្តុំ​គ្នា​ជា​ថ្មី​នៅ​មុខ​សាលា​រាជធានី ដើម្បី​ទាមទារ​ដំណោះស្រាយ​តាម​ការ​សន្យា​ថា​របស់​មន្ត្រី​ស្ថាប័ន​មួយនេះ​។​

អតីតអ្នកបុរីកីឡាជួបជាមួយអ្នកតំណាងឲ្យសាលារាជធានី
អតីតអ្នកបុរីកីឡាជួបជាមួយអ្នកតំណាងឲ្យសាលារាជធានី

មន្ត្រីរដ្ឋបាល​សាលា​រាជធានី លោក កើត ឆែ ហៅ​ តំណាង​អតីត​អ្នក​បុរី​កីឡា​ លោក ពេជ្រ លឹម​ឃួន ឲ្យទៅ​ជួប​ចរចា​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ ​បន្ទាប់​ពី​ការចរចា លោក​ថា មន្ត្រី​សាលា​រាជធានី​បាន​សន្យាថា នឹង​ដោះស្រាយ​ជូន​សហគមន៍​បុរី​កីឡា​ជាង​១០០​គ្រួសារ ដែល​នៅ​សេសសល់​ពី​ការបណ្តេញ​ចេញ​របស់​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច នៅ​សប្តាហ៍​ក្រោយ​។

អតីត​អ្នក​បុរី​កីឡា អះអាងថា ពួកគេ​៤៥​គ្រួសារ​ក្នុង​ចំណោម ១០៧​គ្រួសារ មិនទាន់​បាន​ទទួល​សំណង​ពី​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច ហើយ​កំពុង​រស់នៅ​កន្លែងចាស់ ដែល​ពួកគាត់​ធ្លាប់​រស់នៅ​មុន​ពេល​ក្រុមហ៊ុន បាន​បណ្ដេញចេញ​កាលពីដើមឆ្នាំ​២០១២៕ Cambodia News

Related Articles

Back to top button
Close
Close