សង្គមស៊ីវិលហែក្បួនទាមទារឲ្យរដ្ឋាភិបាលបញ្ឈប់ការរំលោភសិទ្ធិមនុស្ស
កំពត៖ នៅថ្ងៃទី២ ខែធ្នូ នេះ ព្រះសង្ឃ និងពលរដ្ឋមកពីបណ្តាខេត្តចំនួន៥ រួមនឹងសកម្មជនសិទ្ធិមនុស្ស បានបន្តដើរដង្ហែក្បួនឆ្ពោះមករាជធានីភ្នំពេញ ដើម្បីចូលរួមអបអរខួបលើកទី៦៥ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ នៅរាជធានីភ្នំពេញ។
លោក ផល វណ្ណៈ តំណាងប្រជាពលរដ្ឋមកពីខេត្តកំពង់ស្ពឺ ឲ្យដឹងថា ព្រះសង្ឃជាង៣០អង្គ និងពលរដ្ឋជាង៣០នាក់ កំពុងបន្តដង្ហែក្បួន មកដល់វត្តកន្សែងសំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
លោក ផល វណ្ណៈ ឲ្យដឹងទៀតថា ប្រជាពលរដ្ឋមកពីខេត្តចំនួន៤ផ្សេងទៀត ដូចជា ស្វាយរៀង ពោធិ៍សាត់ កំពង់ធំ និងខេត្តកំពត ក៏កំពុងដើរមកភ្នំពេញផងដែរ។ ព្រះសង្ឈ និងប្រជាពលរដ្ឋ មកពីបណ្តាខេត្តទាំង៥ ចាប់ផ្តើមក្បួនដង្ហែ ពីថ្ងៃទី១ ខែធ្នូ ហើយនឹងមកដល់ភ្នំពេញ នៅថ្ងៃទី១០ ខែធ្នូ៕ Cambodia News