ប៉ង​រំលោភ ​ប្រពន្ធ​គេ​ ប្តី​ទាន់​វាយ​ស្ទើរ​ស្លាប់​

ភ្នំពេញ ៖ បុរសម្នាក់បានឡើង ទៅលើផ្ទះស្ត្រី​ម្នាក់ ព្យាយាមរំលោភ​ ​ខណៈពេល​ប្តីមិន នៅ​ផ្ទះ ដោយយកកាំបិតភ្ជុង ក តែ​មិន​បានសម្រេច ព្រោះតែប្តីមកទាន់ កាលពីវេលា ម៉ោង​៣​ទាប​ភ្លឺ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចផ្ទះជួលជាន់ទី១ ទល់​មុខនិងវិទ្យាស្ថាន ប៊ែល​ធី​អន្តរជាតិ ផ្លូវមុនីរ៉េត ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។

12សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីដែល ត្រូវ​គេ​ប៉ុនប៉ង រំលោភខាងលើមាន ឈ្មោះនីតា អាយុ​២៧ ឆ្នាំ មុនពេលកើតហេតុ នាង​បាន​ស្នាក់នៅ ផ្ទះរបស់នាង ស្ថិត​នៅ​ចំ​ណុច​ខាង​លើ ​ស្រាប់​តែ​​មាន បុរស​ម្នាក់ បាន​ឡើង​មក​ចាក់​ និងគាស់សោរទ្វារ ផ្ទះ​របស់​នាង ហើយ​បានយកកាំបិត មកភ្ជុង គំរាម ហើយ​ចង​រំលោភ​ តែដោយសារតែប្តី របស់នាងមកទាន់ ក៏ស្ទុះទៅវាយ ជន​សង្ស័យ​​រង របួស​ហើយ​ជនសង្ស័យនេះ បានយកញញ្ញួរ មក​វាយ​ក្បាលប្ដី របស់នារី បណ្ដាល​ឲ្យបែក ក្បាល​ហូរ​ឈាម រួចក៏​ព្យា​យាម​រត់​ឡើង​ទៅ​លើ​របងផ្ទះ ក៏ធ្លាក់បោកក្បាល រងរបួសធ្ងន់។

បន្ទាប់ពីកើតហេតុ ប្រហែលជា១០នាទី គេក៏បានឃើញមន្ត្រី កងរាជអាវុធហត្ថ បាន​ចុះ​អន្តរាគមន៍ ​បច្ចុប្បន្ន ជន​សង្ស័យ​ត្រូវ ​បានសមត្ថកិច្ចបញ្ជួនទៅសង្គ្រោះ ដើម្បី​រង​ចាំ​ធ្វើ​ការ​សាក នៅ ពេល ក្រោយ៕ Cambodia News

Related Articles

Back to top button
Close
Close