សមត្ថ​​កិច្ច​​ឃាត់​​សង្ឃ ​​២​​អង្គ ​​ដែល​​លួច​​ចេញ​​ក្រៅ ​​វត្ដ​​ពេល​​យប់ ​​ដើរ​​ផឹក​​ស៊ី ​​

ភ្នំ​ពេញ​៖ កាលពីថ្ងៃ ទី២៨ ខែវិច្ឆិកា លោកសង្ឃ២អង្គ ដែលគង់ នៅវត្ដសារាវ័ន្ដ ត្រូវបានកម្លាំងសមត្ថកិច្ច និងធម្មការខណ្ឌចំការមន ចាប់​ផ្សឹក​ក្រោយ ពីលោកសង្ឃទាំង ២អង្គខាងលើនេះ បាន លបលួចចេញក្រៅវត្ដនៅពេលយប់ ហើយ ទៅដើរផឹកស៊ី ចូលច្រៀងខារ៉ាអូខេ។

T-0365ការ​ឃាត់ខ្លួន​សង្ឃ​ទាំង ២ អង្គខាងលើនេះ ត្រូវ​ឡើង​ខណៈដែលលោកសង្ឃទាំង ២អង្គ នាំគ្នាទៅផ្លាស់ប្ដូរសម្លៀកបំពាក់នៅ ក្បែ​រ​របង​វត្ដ​ទួល​ទំពូង ហើយក៏ត្រូវសមត្ថ កិច្ចឃើញ មានការសង្ស័យឃាត់ធ្វើការសួរ នាំទើបបែករឿង។

លោកសង្ឃទាំង ២អង្គ ដែលសមត្ថកិច្ច ឃាត់ខ្លួន ហើយផ្សឹកខាងលើនេះ ត្រូវបាន គេស្គាល់ឈ្មោះទី១ ចាន់ រតនា អាយុ ២៣ ឆ្នាំ ធ្លាប់​បួស​នៅ​វត្ដទួលប្រាសាទ ស្រុក រមាសហែក ខេត្ដស្វាយរៀង និងទី២ឈ្មោះ នុស សាយ័ន្ដ អាយុ ១៩ឆ្នាំ ធ្លាប់បួសនៅវត្ដ ឯករាជ្យ ស្រុក​កំពង់​ត្របែក ​ខេត្ដព្រៃវែង បច្ចុប្បន្នស្នាក់នៅក្នុងវត្ដសារាវ័ន្ដ ដែលមាន ទីតាំងស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

បន្ទាប់ពីឃាត់ខ្លួនហើយ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា មន្ដ្រីធម្មការ ខណ្ឌចំការមន បានធ្វើពិធីផ្សឹកដើម្បីឱ្យទៅ ជាគ្រហស្ថវិញ ហើយ​ក៏​បាន​ដោះលែងដោយ មិនមានការចោទប្រកាន់អ្វីនោះទេ៕ ​ភ្នំ​ពេញ​បច្ចុប្បន្ន​

Related Articles

Back to top button
Close
Close