ពលរដ្ឋថៃរាប់ពាន់រាប់ម៉ឺននាក់ធ្វើបាតុកម្មនៅក្រុងបាងកកទាមទារឲ្យនាយករដ្ឋមន្រ្ដីចេញពីតំណែង
បាតុករតវ៉ាប្រឆាំងរដ្ឋាភិបាលថៃ រាប់ពាន់ រាប់ម៉ឺននាក់បានប្រមូល ផ្ដុំគ្នានៅក្នុងក្រុងបាងកកប្រទេសថៃ ដើម្បីទាមទារឲ្យលោកស្រី យីងឡាក់ ស្ហ៊ីណាវ៉ាត្រ លាលែងចេញពីតំណែង។
បាតុករ ទាំងនេះអះអាងថា រដ្ឋាភិបាលថៃបច្ចុប្បន្នកំពុងគ្រប់គ្រងដោយលោក ថាក់ស៊ីន ស្ហ៊ីណាវ៉ាត្រ ដែលជាបងប្រុសរបស់លោកស្រី ដែលត្រូវក្រុមយោធាថៃធ្វើរដ្ឋប្រហារទម្លាក់កាលពីឆ្នាំ២០០៦។
ការ ប្រមូលផ្ដុំគ្នាធ្វើបាតុកម្មលើកនេះ គឺជាការប្រមូលផ្ដុំធំជាងគេបំផុតមួយពីក្រុមពួកអ្នកប្រឆាំង ចាប់តាំងពីពេលមានរឿងវឹកវរនយោបាយនៅថៃជាង៣ឆ្នាំមុន ដែលធ្វើឲ្យក្រុងបាងកកអសកម្មគ្មានចលនាធ្វើអ្វីមិនកើត៕ (Radio Australia)