ក្រុម​អង្គការ​ការ​ពារ​បរិស្ថាន​បាន​ដើរ​ចេញ​ពី​កិច្ច​ប្រជុំ​បរិស្ថាន​ពិភព​លោក

ក្រុម​ អង្គការ​ការ​ពារ​បរិស្ថាន​បាន​ដើរ​ចេញ​ពី​សន្និសីទ​អង្គការ​សហប្រជាជាតិ​ ស្តី​ពី​ការ​កើន​កម្តៅ​ពិភព​លោក ដោយ​និយាយថា​រដ្ឋា​ភិបាល​ ដែល​បាន​ចូលរួម​នៅ​ក្នុង​សន្និសីទ​នៅ​ក្នុង​ប្រទេស​ប៉ូឡូញ​នោះបាន​ធ្វើ​ការ​ ចំអក​បែប​មើល​ងាយ​ដល់​ក្រុម​ខ្លួន។

អង្គការ ​ចំនួន​៦ រួម​មាន​មិត្តភ័ក្រ​ផែន​ដី (Friends of the Earth) អង្គការ Greenpeace និង​អង្គការ Oxfam​ បាន​អះអាង​ថា​ បណ្តា​ប្រទេស​ទាំង​ឡាយ​ខក​ខាន​ក្នុង​ការ​ធ្វើ​ការ​ចរចា​ប្រកប​ដោយ​​​ភាព​ ស្មោះត្រង់​ស្តីពី​វិធានការ​ក្នុង​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូន។

នៅ ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ ក្រុម​អង្គការ​នេះ​បាន​ប្រកាស​ឲ្យ​ដឹង​ថា ការ​ចរចា​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​​ចាំបាច់បំផុត៕ (Radio Australia)

Related Articles

Back to top button
Close
Close