ថន ​លក្ខិ​ណា ​បង្កប់​ភាព ​អាថ៌​កំបាំង​ក្នុង​ដំណើរ​កម្សាន្ត​

ភ្នំពេញ៖ តារា​រាង​តូច​ច្រឡឹង​វោហារ ​ចាក់​ទឹក​មិន​លិច​ កញ្ញា ​ថន​ លក្ខិណា ​នៅ​ក្នុង​ឱកាស​ឈប់​សម្រាក​ រយៈ​ពេល​ ៣​ថ្ងៃ ​ក្នុង​ពិធី​បុណ្យ​អុំទូក​ អក​អំបុក​ សំពះ​ព្រះ​ខែ ​នេះ​ គេ​បា​ន​ឃើញ​នាង​បង្ហាញ​រូប​ថត​ ជាច្រើន​សន្លឹក​ បង្ហោះ​ជាសាធារណៈ ​នៅ​លើ​បណ្តាញ ​ទំនាក់​ទំនង​សង្គម​ Facebook​ របស់​នាង​ ដោយនៅ​ក្នុង​រូប​នោះ ​បង្ហាញ​ពី​ភាពសប្បាយ ​រីក​រាយ​ នៅ​ក្នុង​ដំណើ​រកម្សាន្ត​ ជា​លក្ខណៈ​គ្រួសារ​ ​ជា​មួយ​ម្តាយ ជា​ទី​ស្រលាញ់​នៅ​ លើ​ទឹ​ក​ដី​ប្រទេស​ថៃ ។​

41377059523នា​ពេល​កន្លង​មក​ គេ​មិន​ធ្លាប់​ឃើញ​ តារា​សម្តែង​ និង​ជា​ពិធីការិនី​ ប្រចាំ​ស្ថានីយទូ​រទស្សន៍​ ស៊ីធីអិន​ កញ្ញា ​ថន​ លក្ខិ​ណា ​បង្ហាញ​វត្ត​មាន​ម្តាយ ​នៅក្នុង​វិថី​សិល្បៈ ​យក​ម្តាយ​ធ្វើ​ជា​ក​ង​ការ​ពារ​ ដូច​តារាស្រីដទៃ​ឡើយ។​ ជា​និច្ច​កាល​ មិ​នថា នាង​ទៅ​ណា​មក​ណា​ទេ​គេ​តែង​តែ ​ឃើញ​នាង​បង្ហាញ​វត្ត​មាន​ ជា​មួយ​បង​ស្រី​ម្នាក់​តែប៉ុណ្ណោះ ​។

​កាល​ ដែល​នាង​មិនយ​ក​ម្តាយ ​ដើរ​តាមជា​រៀងរាល់​ថ្ងៃ ​ឬក៏​បង្ហាញ​មុខ ​ជាសា​ធារណៈ​ដូច​តារាដ​ទៃ​នោះ គឺ​មក​ពី​នាង​ស្រឡាញ់​ម្តាយ​ មិន​ចង់​ឲ្យ​ម្តាយ​ហត់​នឿយ​ ត្រូវ​យួរ​កាបូប ​គ្រឿង​តុប​តែង​កាយ ​ដើរ​តាមនាង​តត្រុក​ទាំង​យប់​ ទាំង​ថ្ងៃ ​និង​មិន​ចាំ​បាច់ ​ធ្វើ​ជា​ជំនួយ​ការ​ចាំ​លើក​ទូរស័ព្ទ ​ដោះ​សារ​ជា​មួយ​អ្នក​សារព័ត៌​មាន​ នៅ​ពេល​មាន​រឿង​មិ​ន​ល្អ ​កើត​ឡើង​នោះ​ទេ ។ គេ​ក៏​កម្រ​ឃើញ ​ថន ​លក្ខិណា ​នាំ​ម្តាយ​ចេញ​ដើរ​កម្សាន្ត ​លំហែ​កាយ ​ទាំង​ក្នុង​ និង​​ក្រៅ​ប្រទេស​ច្រើន​ ដូច​តារា​ដ​ទៃ ​ព្រោះ​ថា​ ម្តាយ​របស់​នាង​ចាស់ហើយ​ ត្រូវ​ការ​ពេល​វេលា​សម្រាក​ ឲ្យ​បាន​ច្រើន​ ទើប​ល្អ ។​

ដោយ​ឡែក​នៅ​ពេល​ថ្មីៗ​នេះ​ គេ​ទើប​តែ​ឃើញ​ស្រី​ស្អាត​សម្បុរស ​កញ្ញា ​ថន​ លក្ខិណា​ បង្ហាញ​រូប​ថត​ ដើរ​លេង​កម្សាន្ត​ ជា​មួយ​ម្តាយ​ជា​ទី​ស្រឡាញ់​ នៅ​ប្រទេស​ថៃ​ស្ងាត់ៗ ​ជា​ច្រើន​លើក​ ច្រើន​សារ​ ព្រោះថារាល់​ដំណើរ​កម្សាន្ត ​ដែល​នាង​បង្ហោះ ​នៅលើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ Facebook​ នាង​តែង​សរ​សេរ​ នៅ​លើ​នោះ​ថា​ ជា​ដំណើ​រក​ម្សាន្តរ​បស់​នាង ​និង​គ្រួសារ​នៅ​លើ​ទឹក​ដី​ថៃ ​។​ការ​ ដែល​នាង​ឧស្សាហ៍ ​នាំ​ម្តាយ​ជា​ទី​ស្រឡាញ់​ ចេញ​ទៅ​ដើរ​លេង ​នៅ​ប្រទេស​មួយ​នេះ ​គេមិ​នបាន​ដឹងថា​ ប​ណ្តាល​មក​ពី​មូលហេ​តុ អ្វី​ឡើយ​ ព្រោះ​មើល​ទៅ​នាង​ហាក់​ ដូច​ជា​ចូល​ចិត្ត​ទឹក​ដី​នេះ ​ច្រើន​ជាង​ប្រទេស​ដទៃ ​៕ ស.រ/Cambodia News

def27923-d798-49f9-9861-f7ff4045a7d5lion21kaka

Related Articles

Back to top button
Close
Close