នាយករដ្ឋមន្រ្តីកម្ពុជា ទៅចូលរូម សន្និសីទពិភពលោក លើកទី៣ នៅជប៉ុន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៣ មីនា ២០១៥) ៖ នៅព្រឹកថ្ងៃទី១៣ ខែមីនា នេះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានចេញ ដំណើរពីប្រទេសកម្ពុជាហើយ ដើម្បីទៅចូលរួម សន្និសីទពិភពលោក លើកទី៣ របស់អង្គការសហប្រជាជាតិ (អ.ស.ប.) ស្តីពីការកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយ ដែលធ្វើឡើង នៅទីក្រុងសេនដាយ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៣ ដល់១៦ ខែមីនា ឆ្នាំ២០១៥។
នៅក្នុងឱកាសនោះ មន្រ្តីជូនដំណើរសម្តេចនាយករដ្ឋមន្រ្តីឡើងយន្តហោះ រួមមាន នាយករដ្ឋមន្រ្តីស្តីទី ស ខេង , រួមទាំងមន្រ្តី ជាន់ខ្ពស់ថ្នាក់កំពូល ក្នុងជួររដ្ឋភិបាលមួយចំនួនទៀត។ ចំណែកមន្រ្តីដែលអមដំណើរសម្តេចតេជោ ទៅជប៉ុន រួមមានទេសរដ្ឋមន្ត្រី ញឹម វណ្ណដា, ទេសរដ្ឋមន្ត្រី លី ធុជ រួមទាំងមន្រ្តីមួយចំនួនទៀត៕