មនុស្ស ​២៩​នាក់​ ដែល​ចាប់​ខ្លួន​នៅ​ថ្ងៃ​ប៉ះ​​ទង្គិច​គ្នា​រវាង​សមត្ថ​កិច្ច និង​កម្មក​រ​រោង​ចក្រ​SL​ត្រូវ​បានដោះ​លែង​

ភ្នំ​ពេញ​៖ មនុស្ស​ ៣២នាក់​ ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​ ទាក់​ទង​នឹង​អំ​ពើហឹង្សា​រវាង​កម្មករ​រោង​ចក្រ SL នឹង​កម្លាំង​សមត្ថកិច្ច​ ​កាល​ពី ថ្ងៃ​ទី​១២ ខែ​វិច្ច​ការ​ ក្នុង​នោះ​មាន​មនុស្ស​២៩ នាក់​ដែល​ជាប់​សង្ស័យ​ក្នុ​ង​ការ​ប្រព្រឹត្ត​អំពើ​ហឹង្សា ត្រូវ​បាន​ដោះ​លែង​វិញ​កាល​ពីល្ងាច​ថ្ងៃ​ទី ១៣ ខែ​វិច្ច​ការ​។​

MG_5847-344x229ស្នង​ការ​នគរ​បាល​រាជ​ធានី​ភ្នំ​ពេញ​ លោក​ ជួន​ សុវណ្ណ បាន​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា ជា​មួយ​នឹង​ការ​ដោះ​លែង​នោះ​នៅ​មាន​ជន​សង្ស័យ​ពីរ​រូប​ទៀត​ ដែល​មិន​ត្រូវ​បាន​ដោះ​លែង​ ។ លោក​ បាន​បញ្ជាក់​ថា មូល​ហេតុ​ ដែល​មិន​អាច​ដោះ​លែង​បាន​នោះ​គឺ​ ដោយ​សារ​តែ​ សមត្ថកិច្ច​​បាន​រក​ ឃើញថា ជន​សង្ស័យ​ទាំង​ពីរ​រូប​នោះ​ បាន​ជាប់ទាក់​ទង​ទៅ​នឹង​ការ​បំផ្លិច​បំផ្លាញទ្រព្យ​សម្បតិ្ត​សាធារណៈ និង​ការ​បង្ក​អំ​ពើរ​ហឹង្សាទៅ​លើ​ សមត្ថកិច្ច​​។

លោក​ ជួន​ សុវណ្ណ បាន​បន្តថា ជន​សង្ស័យ​ទាំង​ពីរ​រូប​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​នាក់​តុលា​ការ​សាលា​រាជ​ធានី​ភ្នំ​ពេញ ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី​១៣ ខែ​វិច្ច​ការ​ នេះ។

​​ទាក់​ទិន​នឹង​បញ្ហានេះ​ មន្ទី​សើប​អង្គេតសមាគមសិទ្ធិមនុស្ស​អាដហុក លោក​ ចាន់ សុវេត​ បាន​លើក​ឡើង​ថា ការ​បង្កឲ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​ជា​ច្រើន​នាក់​នោះ​ សម្ថកិច្ច​ក៏​ត្រូវ​ទទួល​ខុស​ត្រូវ​ផង​ដែរ​ ដោយ​រដ្ឋាភិបាល​គួរ​ត្រួត​ពិនិត្យ​ទៅ​លើកម្លាំង​ប្រដាប់​អាវុធ​ និង​សមត្ថកិច្ចរបស់​ខ្លួន​ ចំ​ពោះ​ទង្វើរបស់​ពួក​គេ​ទៅ​លើ​ពល​រដ្ឋ​ និង​កម្មករ​ ៕ Cambodia News

Related Articles

Back to top button
Close
Close