ពលការិនីម្នាក់ស្លាប់​​ក្រោយត្រឡប់ពី​ប្រទេសម៉ាឡេស៊ី

កាល​ពី​ថ្ងៃ​ទី​២៤  ​មិថុនា ​២០១២ ពលការិនី​ម្នាក់​ឈ្មោះ កុយ លីដា ឬ​ហៅ​ថា ទូច ស្រីណេត អាយុ ១៧​ឆ្នាំ​ ដែល​​​​បានត្រឡប់​​មក​​​ពី​​បម្រើ​ការងារ​នៅ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី រយៈពេល ១​ឆ្នាំ​កន្លង​មក​នោះ​ ពេល​នេះ​ធ្លាក់​ខ្លួន​ឈឺ​ស្លាប់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត។​

ពលការិនី​ម្នាក់​ឈ្មោះ កុយ លីដា បាន​ចេញ​ទៅ​បម្រើ​ការងារ​នៅ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី នៅ​​ឆ្នាំ​២០១១ និង​ឆ្នាំ​២០១២  តាម​​រយៈ​ក្រុមហ៊ុន​ឈ្មោះ (T&P)។ ចំ​ពោះ​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​​​ប្រកាស​ឲ្យ​បិទ​នៅ​ឆ្នាំ​២០១១  បន្ទាប់​ពីមាន​ពលការិនី​ម្នាក់​នេះបាន​មក​ដល់​ប្រទេស​កម្ពុជា​វិញកាល​ពី ​ខែ​ឧសភា ឆ្នាំ​២០១២ ហើយ​​​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​​​រហូត​ដល់​ស្លាប់។

​ ទោះបីជារដ្ឋាភិបាលបានប្រកាសបិតក្រុមហ៊ុនអស់ជាច្រើនក៏ដោយក៏យើងនៅតែឃើញមានអតីតពល​ការនីមានបញ្ហាផ្លូវចិត្ត ឆ្កួត និងស្លាប់ជាបន្តបន្ទាប់។រាល់​ក្រុម​ហ៊ុន​ដែល​បញ្ជូន​ពល​ការនី​ចេញ​ទៅ​ម៉ាឡេ​ស៊ីនិងហ្វីលីពីនត្រូវបានរដ្ឋាភិបាលបិតអស់ជា​ច្រើនមកហើយ ប៉ុន្តែ​គេ​សង្កេត​ឃើញ​នៅ​មាន​ក្រុមហ៊ុនដែលនាំពលករចេញទៅកូរ៉េ តែ​មិន​ទាន់​មាន​បាន​ទទួល​ដំណឹង​ថា​ពល​ករ​មាន​បញ្ហា​នៅ​ឡើយ​ទ៕

Related Articles

Back to top button
Close
Close