ភ្នំពេញ​ភ្លៀង​នៅ​បន្ត​ធ្លាក់​តាំង​ពី​យប់​រហូត​ដល់​ព្រឹក​ព្រលឹម ​

ភ្នំ​ពេញ៖ បន្ទាប់ពីក្រសួង ធនធានទឹក និងឧតុនិយម បានប្រកាសថា កម្ពុជាមានភ្លៀង ធ្លាក់នៅតាម បណ្តាល ខេត្តមួយចំនួននោះ ហើយចាប់តាំង ពីល្ងាចថ្ងៃទី៦ ខែវិច្ឆិកា ភ្លៀងក៏បានចាប់ផ្តើមធ្លាក់ រហូត មកដល់ព្រឹកថ្ងៃទី៧ ខែវិច្ឆិកា នេះ ភ្លៀងនៅបន្តធ្លាក់នៅរាជធានីភ្នំពេញ ក៏ដូចជានៅតាម បណ្តាលខេត្ត ទាំងនោះផងដែរ។

Hong-0131យោងតាមសេចក្តី ជូនដំណឹងរបស់ក្រសួងធនធានទឹក បានឲ្យដឹងថា ចាប់តាំងពីម៉ោង១៦ រសៀល​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៣ ព្យុះឈ្មោះ ក្រសា បានស្ថិតនៅ ក្នុងសមុទ្រចិនខាងត្បូង ហើយព្យុះនេះ បានមកដល់ឆ្នេរសមុទ្រវៀតណាម ភាគកណ្តាល កាលពីថ្ងៃទី៤ ខែវិច្ឆិកា ហើយវាបានថយឥទ្ធិពល មកជាវិសម្ពាធទាប ។ ដោយឡែកនៅថ្ងៃទី៨ ខែវិច្ឆិកា នឹងមានវិសម្ពាធថ្មីមួយទៀត ធ្វើ​ដំណើត​កាត់​លើផ្ទៃសមុទ្រ ភាគខាង ត្បូងដោយឥណ្ឌូចិន ។

ស្ថានភាពបាតុភូតទាំងពីរនេះ បានបង្កឲ្យមានភ្លៀង ធ្លាក់ពីមធ្យមទៅច្រើន នៅតាម បណ្តាល​រាជ​ធានី-ខេត្តមួយចំនួន ដូចជា រាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ បាត់ ដំបង កំពង់ស្ពឺ កណ្តាល ស្វាយ រៀង ព្រៃវែង តាកែវ កំពត កែប និងខេត្តព្រះសីហនុ។ផ្ទៃសមុទ្រអាចនឹងខ្យល់ខ្លាំង រលកសមុទ្រ មានកំពស់ពី០១ម៉ែត្រទៅ២ម៉ែត្រ ៕ នាង​/Cambodia News

Related Articles

Back to top button
Close
Close