ចំនួន​កុមារ​កើត​ជំងឺ​មហារីក​ក្រពេញ​ទីរ៉ូអ៊ីដ​កើន​ឡើង​ខ្ពស់​ជាង​ការ​រំពឹង​ទុក​នៅ​តំបន់​ហ៊្វូគូស្ហ៊ីម៉ា

ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៅ​ប្រទេស​ ជប៉ុន​បាន​ រក​ឃើញ​ថា ​អត្រា​នៃ​ការ​​កើត​ជំងឺ​មហារីក​ក្រពេញ​ទីរ៉ូអ៊ីដ​​ក្នុង​ចំណោម​កុមារ​ដែល​ រស់​នៅ​ជិត​រោង​ចក្រ​​នុយក្លេអ៊ែរ​ហ៊្វូគូស្ហ៊ីម៉ា​បាន​កើន​ខ្ពស់​ជាង​​ការ​ រំពឹង​ទុក ។

បន្ទាប់​ ពីព្រុះ​រលក​សមុទ្ទ​ស៊ូណាមិ​ដែល​បាន​ធ្វើ​ឲ្យ​​សារ​ជាតិ​ វិទ្យុ​សកម្ម​ធ្លាយ​ចេញ​ពី​រោង​ចក្រ​នុយក្លេអ៊ែរ​កាល​ពីថ្ងៃ​ទី​ ២០ ខែ​មីនា ឆ្នាំ ២០១១​ កន្លង​ទៅ​នោះ​ អត្រា​នៃ​ការ​កើត​ជំងឺ​មហារីក​ក្រពេញ​ទីរ៉ូអ៊ីដ​ក្នុង​ចំណោម​កុមារ​ដែល​រស់​ នៅ​ក្បែរ​តំបន់​នោះ​ត្រូវបាន​គេ​ប៉ាន់​ប្រមាណ​ថា​អាច​មាន​តែ​ ១​ទៅ​២​ករណី​ប៉ុណ្ណោះ​ក្មុង​ចំណោម​កុមារ​១​លាន​នាក់​។​

​ចាប់​តាំង​ ពី​ពេល​មាន​គ្រោះ​មហន្ដ​រាយ​​មក​ដល់​ពេល​នេះ ក្នុង​ចំណោម​កុមារ​ ២សែន​នាក់​​ មាន​កុមារ​ចំនួន​ ១៨ នាក់ហើយ​ដែល​​គេ​បាន​រកឃើញ​ថា​បាន​​កើត​ជំងឺ​មហារីក​​នេះ។

លោក​ វេជ្ជបណ្ឌិត​ Akira Sugenoya គ្រូ​ពេទ្យ​វះកាត់​​ក្រពេញទីរ៉ូអ៊ីដ​បាន​មាន​ប្រសាសន៍​ថា ចំនួន​កុមារ​​ដែល​​កើត​ជំងឺ​មហារីក​ក្រពេញ​ទីរ៉ូអ៊ីដ​នេះ​បាន​កើន​ឡើង​យ៉ាង​ ឆាប់​រហ័ស​ និង​ក្នុង​​កម្រិត​ខ្ពស់។ លោក​បាន​ឲ្យ​ដឹង​ថា វេជ្ជ​បណ្ឌិត​នៅ​ក្នុង​តំបន់​ហ៊្វូគូស្ហ៊ីម៉ា​បាន​មាន​ប្រសាសន៍​​ថា អត្រា​នៃ​កុមារដែល​​កើត​ជំងឺ​នេះ មិន​គួរ​ឡើង​លឿន​យ៉ាង​ដូច​នេះ​ទេ។ ពួក​គេ​និយាយ​ថា នេះ​មិន​មែន​ទាក់​ទង​នឹង​គ្រោះ​មហន្ដ​រាយ​នេះ​ទេ ​តែ​វា​ជា​កំហុស​​បច្ចេក​ទេស​វិទ្យាសាស្រ្ត៕ (Radio Australia)

Related Articles

Back to top button
Close
Close