ទឹកក្រូចកូកាកូឡាអាចដុសច្រែះដែកបាន ចុះពោះវៀនមនុស្សវិញ?
ភ្នំពេញ (៤ វិច្ឆិកា ២០១៣) ៖ ទឹកក្រូចកូកាកូឡាដែលពេញនិយមនៅក្នុងពិភពលោក និងនៅកម្ពុជាផងត្រូវបានគេបង្ហោះនៅក្នុងហ្វេសប៊ុកដោយបង្ហាញ ឲ្យឃើញថា ទឹកក្រូចនេះអាចដុសសំអាតច្រែះដែកនៅលើកាងរថយន្តបានដោយងាយ ស្រួល ដែលបញ្ហានេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្លាប់បាន ទទួលទានទឹកក្រូចនេះ។
នៅក្នុងវិដេអូក្លីបរយៈពេលប្រមាណ ៣ នាទី និង ២៨ វិនាទី បុរសម្នាក់បានយកទឹកក្រូចកូកាកូឡាដបជ័រធំមួយ ដែលប្រភេទដបនេះក៏មាននៅកម្ពុជាដែរ យកមកចាក់លើកាងរថយន្តខាងក្រោយដែលមានច្រែះស៊ី ហើយបរុសក៏យកអេប៉ង់មកដុសជូតរហូតដល់ភ្លឺរលោងស្អាត។
មន្រ្តី បំពេញការងារនៅក្រុមហ៊ុនទឹកក្រូចកូកាកូឡាមិនអាចទាក់ទងបានក្នុង ការបំភ្លឺពីបញ្ហានេះ ហើយបើរឿងរ៉ាវនេះពិតជាកើតមានមែននោះ តើពោះវៀនមនុស្សទៅជាយ៉ាងណា។ ទោះបីជាយ៉ាងនេះក្តី មានបុរសម្នាកបានបញ្ចេញយោបល់ថា “អត់ឃើញគេបើកគំរបដបទេ” គឺមិនដឹងជារបស់ស្អីយកមកលាងឡាន។ អ្នកខ្លះសង្ស័យថា រូបភាពដែលត្រូវបានគេចែកតៗគ្នារាប់រយនាក់នៅក្នុងហ្វេសប៊ុកនោះ អាចកាត់ត ក្នុងគោលបំណងវាយបំបាក់កេរ្តិ៍ឈ្មោះរបស់ទឹកក្រូចកូកាកូឡា។
ទឹក ក្រូចកូកាកូឡាជាផលិតផលដើមរបស់ប្រទេសអាមេរិក ដែលមានវ័យជាង១០០ ឆ្នាំមកហើយ ហើយមានលក់នៅស្ទើរតែគ្រប់ប្រទេសក្នុងពិភពលោក។ ប្រសិនបើមានបញ្ហាដូចក្នុងរូបភាពវីដេអូរនេះ ក្រុមហ៊ុនគួរតែពិចារណា និងស្វែងរកការពិត ដើម្បីរំងាប់អារម្មណ៍អ្នកប្រើប្រាស់។
កន្លង មក អត្រានៃជំងឺមហារីកពោះវៀនបានកើតមានក្នុងចំណោមមនុស្សជាច្រើន ហើយមិនដឹងថា ទឹកក្រូចកូកាកូឡានេះជាផ្នែកមួយនៃការបង្កបញ្ហានេះឡើយ។ ដូចនេះ រឿងសម្រេចចិត្តទទួលទានទឹកក្រូចកូកាកូឡាបន្ត គឺជាការចំណង់ចំណូលចិត្ររបស់បុគ្គលម្នាក់៕